បរទេស៖ នៅក្នុងជំនួបកំពូលមួយ កាលពីដើមខែធ្នូ អង្គការណាតូ តាមសេចក្តីរាយការណ៍ ត្រូវបានគេរំពឹងថា នឹងប្រកាសថា លំហអាកាសគឺជាដែនប្រយុទ្ធសង្គ្រាមមួយ នៅក្នុងផ្នែកនៃការឆ្លើយតប ចំពោះការអភិវឌ្ឍន៍ថ្មី នៅក្នុងបច្ចេកវិទ្យា។
ប្រសិនបើវាពិតជាប្រកាសទីអវកាសថា ជាតំបន់សង្គ្រាមមួយមែននោះ អង្គការណាតូអាចនឹងចាប់ផ្តើមប្រើប្រាស់អាវុធអវកាស ដែលមានសមត្ថភាពអាចកម្ទេចផ្កាយរណប ឬក៏មីស៊ីលសត្រូវដែលកំពុងវាយប្រហារ ចូលមក ប៉ុន្តែតើអ្វីជាបច្ចេកវិទ្យានេះ ហើយវាអាចបង្កឲ្យមានសង្គ្រាមតាមវិធីណា?
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា នៅក្នុងជំហានបឋមនាពេលថ្មីៗនេះ សម្រាប់បច្ចេកវិទ្យាអវកាស ប្រទេសរុស្ស៊ីទើបបានបង្ហោះផ្កាយរណប ពាណិជ្ជកម្មមួយ ដែលត្រូវបានរចនាយ៉ាងពិសេស ដើម្បីបង្រួបបង្រួមជាមួយ ផ្កាយរណបផ្សេងទៀត ហើយគោលបំណង របស់ផ្កាយរណបនេះ គឺសន្តិភាព គឺវានឹងបំពេញភារកិច្ចថែរក្សា លើផ្កាយរណបផ្សេងទៀត នៅក្នុងគន្លងគោចរ៕
ប្រែសម្រួល៖ប៉ាង កុង