ចិន៖ទោះបីជាការលក់រថយន្ត របស់ចិនបានធ្លាក់ ចុះ១៤ ខែក៏ដោយ ក៏យីហោធំៗរបស់ប្រទេស ជប៉ុនកំពុងជំរុញការធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃ ការលក់ក្នុងរយៈពេល ៨ ខែដំបូងក្នុងឆ្នាំនេះយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។
សមាគមអ្នកផលិតរថយន្តចិនបាន និយាយថា ការលក់យានយន្តសរុបរបស់ ចិនមានចំនួន ១,៩៦ លានគ្រឿងក្នុងខែសីហា ដែលជាការធ្លាក់ចុះ ៦,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំមុន ហើយវាជាខែទី ១៤ នៃការលក់ធ្លាក់ចុះចាប់តាំង ពីខែកក្កដាឆ្នាំ ២០១៨ ។
ការលក់យានយន្តសរុបនៅក្នុងប្រទេស ក្នុងរយៈពេល៨ ខែដំបូងនៃឆ្នាំ ២០១៩ មានចំនួនសរុប ១៦,១ លានពោលគឺធ្លាក់ចុះ ១១ ភាគរយធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណាក្រុមហ៊ុន Nissan Toyota និង Honda របស់ជប៉ុនទទួល បានការលក់សមរម្យនៅប្រទេសចិន ចាប់ពីខែមករាដល់ខែសីហា។
ការលក់របស់ក្រុមហ៊ុន Nissan នៅប្រទេសចិន បានកើនឡើងក្នុងរយៈពេល២ខែជាប់គ្នាគិត ត្រឹមខែសីហា ពោលគឺកើនឡើង ២ ភាគរយពី ឆ្នាំមុនដល់ ១២៩ ៦៥៩ ។ យោងតាមក្រុមហ៊ុន Nissan រថយន្តចំនួន ១០.៤៥៩ គ្រឿងនៃរថយន្ដ Altima ជំនាន់ទី ៧ របស់ខ្លួនត្រូវបានលក់នៅក្នុងខែសីហា គឺកើនឡើង ១២,៥ ភាគរយពី មួយឆ្នាំទៅមួយឆ្នាំ។ ហើយម៉ូដែលស៊ីឡាក់ជំនាន់ទី ១៤ របស់ខ្លួន មានការលក់ សរុបចំនួន ១១ ៤៦៧ កាលពីខែមុន។
សម្រាប់ខែសីហាក្រុមហ៊ុនផលិត រថយន្តបាន លក់រថយន្តស្ព័រសរុបចំនួន ៤៥.២១៦ គ្រឿងដែលកើនឡើង ១៦.៥ ភាគរយបើប្រៀបធៀប ទៅនឹងឆ្នាំមុន។ ក្នុងរយៈពេល ៨ ខែដំបូងការលក់រថយន្ត Nissan នៅចិនបាន កើនឡើង ០,២ ភាគរយដល់ ៩៥៦,២៧០ គ្រឿង។
ក្នុងអំឡុងពេល ៨ ខែដដែល ក្រុមហ៊ុន Nissan បានចែកចាយរថយន្តសរុប ចំនួន ៨៩២.៨៦៦ គ្រឿងនៅក្នុងប្រទេស ចិនកើនឡើង ៧,៧ ភាគរយបើប្រៀបធៀប ទៅនឹងឆ្នាំមុន៕ដោយ៖លី ភីលីព