បច្ចេកវិទ្យា

ក្រុមហ៊ុន Huawei ប្រកាសថា ខ្លួនលក់ស្មាតហ្វូនអស់ ចំនួន២០០ លានគ្រឿង ក្នុងឆ្នាំ២០១៩

SHENZHEN៖ក្រុមហ៊ុនបាន ប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យា យក្សចិន Huawei បានលក់ទូរស័ព្ទស្មាតហ្វូនជាង ២០០ លានគ្រឿងនៅឆ្នាំ ២០១៩ គិតត្រឹមថ្ងៃអង្គារនេះ យោងតាម ការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។

លោក He Gang ប្រធានផ្នែកផលិតផលទូរស័ព្ទ ចល័តរបស់ក្រុមហ៊ុន Huawei បានប្រាប់សន្និសីទកាសែតមួយថា ព័ត៌មានបានកើតឡើង៦៤ថ្ងៃ លឿនជាងឆ្នាំមុនដើម្បីឈានដល់កម្រិតដូចៗគ្នា។

ថ្មីៗនេះក្រុមហ៊ុន Huawei បានដាក់លក់ទូរស័ព្ទ 5G ស៊េរីថ្មីជាច្រើនដែលបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការរៀបចំទីផ្សារ 5G ។ លោកបាននិយាយថា Huawei Mate X បត់បាននេះត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួន នៅថ្ងៃទី ១៥ ខែវិច្ឆិកា។

បើយោងតាមរបាយការណ៍ ហិរញ្ញវត្ថុប្រចាំត្រីមាស របស់ក្រុមហ៊ុនថា ប្រាក់ចំណូលពីការលក់ របស់ក្រុមហ៊ុន Huawei បានកើនឡើង ២៤,៤ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំដល់ ៦១០,៨ ពាន់លានយន់ (៨៦ ពាន់លានដុល្លារ) ក្នុងរយៈពេល ៣ ត្រីមាសដំបូងនៃឆ្នាំ ២០១៩ នេះ៕ ដោយ៖លី ភីលីព

Most Popular

To Top