បរទេស៖មន្ត្រីមន្ទីរបញ្ចកោណ មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការពន្យាពេលថ្មីមួយ នៅក្នុងការធ្វើតេស្តសាកល្បង យន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed Martin អាចនឹងធ្វើឲ្យយន្តហោះផ្អាកផលិតកម្មទាំងស្រុង រហូតដល់ទៅចំនួនពេល១៣ខែ។
លោក Ellen Lord ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិទទួលបន្ទុកទិញសម្ភារៈការពារជាតិ បានមានប្រសាសន៍ថា “យើងពិតជាបានបង្ហាញដល់ការិយាល័យសហកម្មវិធីយន្តហោះចម្បាំង F-35 នៅដើមសប្ដាហ៍នេះ នូវរបាយការណ៍ពីដំណើរប្រែប្រួលកម្មវិធី ត្រូវបានចងក្រងជាឯកសារ ដែលរំពឹងថា កាលកំណត់ ធ្វើឲ្យប៉ះពាល់ នៅក្នុងការសម្រេចចិត្តលើផលិតកម្មពេញលេញនៃគោលដៅ Milestone C រហូតដល់ទៅចំនួន១៣ខែ”។
គួរបញ្ជាក់ថា ផលិតកម្មទាំងស្រុងនៃយន្តហោះចម្បាំងបំបាំងកាយជំនាន់ថ្មី F-35 នៅដើមឡើយ ត្រូវបានគេគម្រោងទុកសម្រាប់ឆ្នាំ២០២១ ហើយបើទោះជាការសាកល្បងដ៏ហ្មត់ចត់ មិនបានពេញលេញក៏ដោយ ក៏យន្តហោះចម្បាំងនេះប្រហែល៤៣៥គ្រឿង ត្រូវបានគេបញ្ជូនទៅឲ្យយោធាអាមេរិកនិងសម្ពន្ធមិត្តនានាដែរ៕ ប្រែសម្រួល៖ប៉ាង កុង