ភ្នំពេញ៖ សេវាផ្ទេរប្រាក់ ពិតជាមាន សារៈសំខាន់យ៉ាងខ្លាំង ព្រោះប្រជាជនអាចវេរលុយ និងទទួលប្រាក់បាន យ៉ាងងាយ សុវត្ថិភាព និងកាត់បន្ថយការ មមាញឹកប្រចាំថ្ងៃ ព្រមទាំងសម្រួលដល់ សកម្មភាព អាជីវកម្ម និងការរស់នៅផងដែរ។
ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំ នៅកម្ពុជា និងមានសាខាច្រើន ជាងគេនៅកម្ពុជា បានចូលរួមក្នុងការ ផ្តល់ភាពងាយស្រួលជូនដល់ ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូន សេវាផ្ទេរប្រាក់ ដែលមានភាពសាមញ្ញ និងសុវត្ថិភាពខ្ពស់។
បច្ចុប្បន្ននេះ អតិថិជនប្រាសាក់ អាចធ្វើ ការផ្ទេរប្រាក់ ទៅកាន់ដៃគូជំនួញ មិត្តស្និទ្ធស្នាល សាច់ញាតិ ពីគណនីទៅគណនី ឬ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ឬ អាចផ្ទេរឆ្លងធនាគារក៏បាន។
ជាមួយនឹងសេវាផ្ទេរប្រាក់នៅ ប្រាសាក់នេះ អតិថិជន អាចធ្វើការផ្ទេរប្រាក់ដោយខ្លួនឯងតាមម៉ាស៊ីនអេធីអឹម ឬ សេវាធនាគារ ចល័ត ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង ឬ អាចអញ្ជើញមកធ្វើការផ្ទេរនៅតាម ការិយាល័យប្រាសាក់ ដែលនៅជិតលោកអ្នកបំផុត។សូមគោរពអញ្ជើញលោកអ្នក មកទទួលយកការបម្រើដោយភាពកក់ក្តៅ រាក់ទាក់ពីបុគ្គលិកប្រាសាក់ទូទាំងរាជធានីខេត្តនៅកម្ពុជា។
សូមបញ្ជាក់ថា ប្រាសាក់ផ្តល់សេវា ហិរញ្ញវត្ថុជាច្រើនប្រភេទរួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្ស សេវាទូទាត់ រហ័ស សេវាទូទាត់តាម ប្រព័ន្ធបាគង សេវាអេធីអឹម ម៉ាស៊ីនឆូតកាត សេវាធនាគារ ចល័ត និងសេវាបញ្ជាក់ សមតុល្យគណនី ដែលគ្របដណ្តប់នៅទូទាំងប្រទេស។
ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់ មានទ្រព្យសកម្ម សរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារ អាមេរិក អតិថិជនប្រាក់ កម្ចីជាង 410 ពាន់នាក់ បណ្តាញ ការិយាល័យ និងទីតាំងម៉ាស៊ីនអេធីអឹមគ្រប ដណ្តប់ទូទាំងប្រទេស និងបុគ្គលិកជាង 8,០00 នាក់ ព្រមទាំងបានផ្តល់ អគារបណ្ណាល័យ ចំនួន 40 នៅតាមបណ្តាខេត្តនានា នៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ www.prasac.com.kh