បច្ចេកវិទ្យា

រុស្ស៊ី បញ្ជូនប្រព័ន្ធការពារ ដែនអាកាស S-400 ទៅស៊ែប៊ី បង្ហាញសមត្ថភាពក្នុងសមយុទ្ធយោធា ក្រៅប្រទេសជាលើកដំបូង

បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានបញ្ជូនប្រព័ន្ធការពារមីស៊ីលប្រភេទ S-400 Triumf និង Pantsir-S1 ចុងក្រោយបំផុតរបស់ខ្លួន ទៅកាន់តំបន់បាល់កង់ ក្នុងការធ្វើសមយុទ្ធ លើកដំបូងនៅបរទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ បានឱ្យដោយផ្អែកតាម ក្រសួងការពារជាតិរុស្ស៊ីថា ប្រព័ន្ធការពារមីស៊ីល S-400 រួមជាមួយជើងទម្រមីស៊ីល ត្រូវបានដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាស Batajnica ចម្ងាយ ២៥ គីឡូម៉ែត្រពីរដ្ឋធានី Belgrade របស់ស៊ែប៊ី។ ប្រព័ន្ធការពារមីស៊ីលនៅទីនោះ ដើម្បីចូលរួមក្នុងសមយុទ្ធយោធារួមគ្នាឈ្មោះ Slavic Shield 2019 ។

នេះជាសមយុទ្ធរុស្ស៊ី – ស៊ែប៊ី លើកដំបូងក៏ដូចជាប្រភេទ ប្រព័ន្ធមីស៊ីលការពារអាកាស ទំនើបបំផុតរបស់ទីក្រុងមូស្គូ ដែលបានចូលរួមក្នុងសមយុទ្ធ មួយនៅឯបរទេស។

កងទ័ពស៊ែប៊ីមានឱកាស ដើម្បីសង្កេតមើល S-400s ដែលកំពុងធ្វើសកម្មភាពកាលពីខែមុន នៅពេលដែលសមយុទ្ធដំណាក់កាលដំបូង ត្រូវបានចាប់ផ្តើមនៅភាគខាងត្បូង នៃប្រទេសរុស្ស៊ី។

បណ្តាប្រទេសមានប្រវត្តិ នៃទំនាក់ទំនងមិត្តភាព ដ៏យូរអង្វែងហើយ បើទោះបីជាត្រូវបានឡោមព័ទ្ធ ដោយរដ្ឋជាសមាជិក អង្គការណាតូក៏ដោយ ក៏រដ្ឋាភិបាលទីក្រុង ប៊ែលក្រាដ នៅតែជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត របស់ប្រទេសរុស្ស៊ី នៅក្នុងតំបន់បាល់កង់។

កាលពីឆ្នាំមុន ប្រទេសរុស្ស៊ីបានបញ្ជូនយន្ដហោះ ឧទ្ធម្ភាគចក្រ រថក្រោះ APC និងរ៉ាដាទៅប្រទេសស៊ែប៊ី។ បច្ចុប្បន្នប្រទេសនេះរំពឹងថា នឹងមានការចែកចាយ ប្រព័ន្ធការពារមីស៊ីល Pantsir-S1s ខណៈពេលដែល អ្នកនយោបាយខ្លះរបស់ស៊ែប៊ី បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទទួលបានអេស ៤០០ ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top