បរទេស: រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper កាលពីថ្ងៃអង្គារ ទី២២ ខែតុលា បាននិយាយថា លោកនឹងជំរុញសម្ព័ន្ធមិត្តនៅចុងសប្តាហ៍នេះ ដើម្បីរួមចំណែកបន្ថែមទៀតដល់ វិស័យការពារប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងតំបន់ឈូងសមុទ្រដើម្បីប្រឆាំង នឹងការគំរាមកំហែងពីអ៊ីរ៉ង់។
ផែនការនេះគឺជាផ្នែកមួយ នៃយុទ្ធនាការដ៏ទូលំទូលាយ របស់សហរដ្ឋអាមេរិកដើម្បីឱ្យ សម្ព័ន្ធមិត្តណាតូទទួលយក ការទទួលខុសត្រូវបន្ថែមទៀត ចំពោះសន្តិសុខនៅក្នុងឈូងសមុទ្រ រួមទាំងការអំពាវនាវដល់ប្រទេសនានា ឱ្យបញ្ជូននាវាយន្តហោះនិងប្រព័ន្ធការពារ អាកាសទៅក្នុងតំបន់ផងដែរ។
គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិក បានព្រមព្រៀងរួចហើយ ក្នុងការបញ្ជូនជើងបាញ់មីស៊ីល Patriot ចំនួន៣គ្រឿងយន្តហោះចម្បាំង រាប់សិបគ្រឿងនិងយន្ដហោះផ្សេងទៀត ទៅអារ៉ាប៊ីសាអូឌីត។
ក្នុងនោះដែរលោក Esper ក៏បានបង្ហាញពីបំណងក្នុងការបន្ថែម ចំណាយរបស់សហរដ្ឋអាមេរិកសម្រាប់ ជំនួយដល់ប្រទេសអារ៉ាប់មួយនេះ ដែលរួមមានកងទ័ពអាមេរិកប្រហែល ៣.០០០ នាក់ផងដែរ ៕
ប្រែសម្រួល: ស៊ុន លី