បរទេស៖ប្រទេសតួកគី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមផែនការកសាងផលិតកងនាវាមុជទឹក ដោយមាននាវាដែលត្រូវរចនាផលិតចំនួន៦គ្រឿង គ្រោងដាក់ចូលរួមជាមួយកងនាវាចម្បាំងទ័ពជើងទឹក នៅត្រឹមឆ្នាំ២០៤០។ 
 
កងនាវាមុជទឹករបស់ប្រទេសតួកគី ដែលជាកងនាវាដ៏ធំបំផុតនៅក្នុងអង្គការណាតូ នាពេលបច្ចុប្បន្ននេះ មាននាវាចំនួន១២គ្រឿង ដែលផ្អែកលើការរចនារបស់នាវាអាល្លឺម៉ង់ Type-209 ហើយនាវាចំនួន៦ថែមទៀត ត្រូវបានគេរំពឹងថា នឹងយកមកពីអាល្លឺម៉ង់ នៅមុនពេលនាវាមុជទឹកតួកគី អាចសម្រេចរួចរាល់។ 

 គម្រោងប្រកបដោយភាពមហិច្ឆតា ដែលជាដំបូងត្រូវបានបង្ហាញកាលពីថ្ងៃអង្គារនោះ ត្រូវបានគេឲ្យឈ្មោះថា MiLDEN ហើយត្រូវបានធ្វើឡើង ស្របពេលដែលកិច្ចព្រមព្រៀងការពារជាតិតួកគី កំពុងស្ថិតនៅក្រោមត្រួតពិនិត្យនៅឡើយ៕ 
 ប្រែសម្រួល៖ប៉ាង កុង 
 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						