ចិន៖ ប្រធានក្រុមហ៊ុនលក់ស្មាតហ្វូន Honor បានបញ្ជាក់ពីការដាក់លក់ ស្មាតហ្វូន 5G ដំបូងរបស់ខ្លួន នៅខែក្រោយនេះ ដោយសារចំណុចលេចធ្លោ របស់ស្មាតហ្វូន 5G គ្រោងនឹងចាប់ផ្តើម នៅក្នុងប្រទេសចិន ក្នុងរយៈពេលមួយ ឬ២ខែខាងមុខ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
លោក Zhao Ming ប្រធានក្រុមហ៊ុន Honour ជាម៉ាកស្មាតហ្វូនដ៏សំខាន់មួយ ផ្តោតសំខាន់លើអ្នកប្រើប្រាស់វ័យក្មេង របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Co បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ China Daily ថា នាខែវិច្ឆិកាក្រុមហ៊ុន Honor នឹងបង្ហាញ “ស្មាតហ្វូនស៊េរី V30 របស់ខ្លួនជាមួយ 5G និងបច្ចេកវិទ្យារឹងមួយចំនួន នៅលើយន្តហោះ។
លោក Zhao បាននិយាយនៅក្នុងសន្និសីទ អ៊ីនធើណេតពិភពលោកថា ការកំណត់ពេលវេលាបែបនេះ បន្ទាប់ពីការគិតពិចារណា យ៉ាងប្រយ័ត្នប្រយែង នៅពេលស្មាតហ្វូន 5G ដំណើរការបានបញ្ចប់ នៅប្រទេសចិន។ យើងជឿជាក់ថា ស៊េរី V30 នឹងក្លាយជាស៊េរីដ៏ក្តៅគគុក នាពេលនោះ។
លោក Zhao បានបន្តថា កាលពីប៉ុន្មានខែមុន មិនបានឃើញការពេញនិយម របស់ស្មាតហ្វូន 5G នោះទេ ភាគច្រើនដោយសារតែបណ្តាញគាំទ្រមិនមានស្ថេរភាព និងកង្វះចំនុចទាក់ទាញ សម្រាប់ស្មាតហ្វូន 5G បច្ចុប្បន្ន៕ ដោយ៖លី ភីលីព


