បច្ចេកវិទ្យា

ប្រធានប្រតិបត្តិ Apple លោក Tim Cookលើកឡើងថាមានមូលហេតុមួយ ដែលជម្រុញចិត្ត ឲ្យសារភាពជាសាធារណៈ ថាខ្លួនជាភេទទី៣

បរទេស: The Businessinsider ចេញផ្សាយកាលពីពេលថ្មីៗនេះ បានសរសេរថា
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានធ្វើការលើកឡើងសាជាថ្មី អំពីមូលហេតុដែលលោក បានសារភាពជាសាធារណៈ ថាជាមនុស្សប្រុសស្រឡាញ់ មនុស្សប្រុសដូចគ្នាទោះបី ជាមានសំពាធកាលពីពេល អតីតកាលកន្លងមកក្តី។

លោក Tim Cookបាននិយាយបែបនេះថា មានកត្តាមួយដែលបានចាប់ផ្តើម ជម្រុញចិត្តរបស់ខ្លួនឲ្យធ្វើការ និយាយរឿងនេះចេញមកជាសាធារណៈ គឺនៅក្រោយ ពេលដែលលោកបានទទួល សារមួយពីក្មេងប្រុសម្នាក់ ដែលស្ថិតនៅក្នុងស្ថានភាព ស្រដៀងគ្នានិងកំពុងព្យាយាម រស់នៅក្នុងសំពាធបែបនេះ។

គួរឲ្យដឹងផងដែរថា ការលើកឡើងសាជាថ្មីបែបនេះ ត្រូវបានធ្វើឡើងនៅក្រោយ ពេលដែល Cook បានសម្រេចចិត្តដក់កម្មវិធីទូរស័ព្ទ មួយចេញពី App Storeជាកម្មវិធីកំពុងពេញនិយម សម្រាប់ក្រុមបាតុករ នៃក្រុងហុងកុង។

លោកបានទទួលបានពាក្យរិះគន់ និងរើសអើងភេទយ៉ាងខ្លាំងផងដែរ នៅពេលបន្ត បន្ទាប់មក។

រំលឹកដែរថាលោកTim Cookអាយុ៥៨ឆ្នាំរូបនេះ បានប្រកាសអំពីជាសាធារណៈថា លោកជាភេទទី៣ កាលពីឆ្នាំ២០១៤ និងក្លាយទៅជាប្រធានប្រតិបត្តិ ក្រុមហ៊ុន បច្ចេកវិទ្យាដ៏ធំបំផុតទី១ ដែលបាននិយាយរឿងនេះជាសាធារណៈ៕

ប្រែសម្រួល:ស៊ុនលី


Most Popular

To Top