ចិន៖គេហទំព័រCNET បាននិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទដែលអាចបត់បានកំពុងចាប់ផ្តើមធ្វើឡើងលើឧបករណ៍អេឡិចត្រូនិចថ្មីដោយមានទម្រុង២អាចពត់បានក្នុងទិសដៅផ្សេងៗគ្នាតាមតែអតិថិជនត្រូវការនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ឧបករណ៍នេះត្រូវបានបង្ហាញដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន TCL មានគំរូដើមជាផ្លូវការដែលរំលេចដោយគេហទំព័រCNET ។ យោងតាម outlet បានឲ្យដឹងថា ត្រចៀកបតជាច្រើនរបស់ទូរស័ព្ទដែលបង្កើតជារាងអក្សរ “ Z” លាតសន្ធឹងទៅជាអេក្រង់ទំហំ ១០ អ៊ីញនៅពេលបើកពេញ។
នៅពេលទូរស័ព្ទបត់វានឹងតម្រឹមខ្លួនវាដើម្បីកំណត់ឧបករណ៍ឲ្យមានរាងដូចសៀវភៅ និងរាងតូចជាងមុន និងបង្ហាញផ្នែកខាងក្រៅ។ តើអ្វីទៅជាចំណាប់អារម្មណ៍ដំបូងរបស់អ្នកអំពីគំរូទូរស័ព្ទដែលអាចបត់បានរបស់ TCL? ត្រឹមត្រូវ ឬមួយជ្រុលច្រើនពេក?។
បច្ចុប្បន្នឧបករណ៍នេះមិនមានឈ្មោះតម្លៃទេ ប៉ុន្តែយោងតាមសារព័ត៌មាន CNET ក្រុមហ៊ុនផលិតរបស់ខ្លួន TCL ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតទូរទស្សន៍ដែលមានតម្លៃថោក គ្រោងនឹងបង្កើតវិធីមួយដែលមិនចេះរីងស្ងួតចូលទៅក្នុងទូរស័ព្ទ មានការរចនាអាចបត់បាន។
កាលពីដើមឆ្នាំនេះក្រុមហ៊ុនត្រូវបានគេនិយាយថា មានឧបករណ៍បត់យ៉ាងតិចចំនួន៥ នៅក្នុងការងាររួមទាំងថេប្លេតចំនួន ២ គ្រឿង ស្មាតហ្វូន២គ្រឿង និងប្រភេទពាក់មួយដែលអាចពាក់នៅកដៃ។ គំនិតទាំងនោះត្រូវបានបង្ហាញជាច្រើននៅCNETដែលទទួលបាននៅដើមឆ្នាំនេះ៕ដោយ៖លី ភីលីព