វ៉ាស៊ិនតោន: មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃចន្ទបាននិយាយថា សហរដ្ឋអាមេរិកនឹងការពាររាល់ការប៉ុនប៉ង ទាំងឡាយក្នុងការកាន់កាប់ យកតំបន់ប្រេងរបស់ស៊ីរី ចេញពីកងជីវពលស៊ីរីដែលគាំទ្រ ដោយសហរដ្ឋអាមេរិក ដោយបញ្ជាក់ថានឹងប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លាមិនថាគូប្រជែងគឺជា រដ្ឋអ៊ីស្លាមរឺក៏ជាកងកម្លាំង ដែលគាំទ្រដោយប្រទេសរុស្ស៊ីឬស៊ីរីនោះទេ។
យោធាសហរដ្ឋអាមេរិក បានប្រកាសកាលពីសប្តាហ៍មុនហើយថា ខ្លួនកំពុងពង្រឹងជំហររបស់ខ្លួននៅក្នុងប្រទេសស៊ីរីជាមួយ នឹងទ្រព្យសម្បត្តិបន្ថែមរួមទាំងកម្លាំង ការពារផ្សេងទៀតផងដែរដើម្បីរក្សាទីតាំង និងតំបន់ប្រេងទាំងឡាយពីការ កាន់កាប់ដោយរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅ សេសសល់ឬដោយអ្នកដទៃទៀតណាមួយ។ ស៊ុន លី

