មូស្គូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី៣០ ខែតុលានេះបានសរសេរថា
នាវាមុជទឹកនុយក្លេអ៊ែរ បែបយុទ្ធសាស្ត្រប្រភេទ Borei A-class របស់រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលផ្លោង Bulava ដោយជោគជ័យហើយ។
គឺជាសេចក្តីប្រកាសដោយផ្ទាល់ ពីសំណាក់រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសរុស្សីហើយបានបញ្ជាក់ទៀតថាមីស៊ីលត្រូវបាន បាញ់ចេញពីទីតាំងដែលស្ថិត នៅក្នុងជម្រៅទឹកក្នុងសមុទ្រWhite Sea ទៅកាន់តំបន់ដែលមានឈ្មោះថា Kura ដែលស្ថិតនៅភាគខាងកើតនៃប្រទេសរុស្សីហើយការ បាញ់តេស្តសាកល្បងគឺទទួល បានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់។
គួរបញ្ជាក់ថានាវាមុជទឹកនុយក្លេអ៊ែរ បែបយុទ្ធសាស្ត្រប្រភេទ Borei A-classនេះមានឈ្មោះថាPrince Vladimir ដែលាមានសមត្ថភាពក្នុងការផ្ទុកគ្រាប់មីស៊ីលប្រភេទ Bulava នេះដល់ទៅ១៦គ្រាប់ក្នុងពេល ប្រតិបត្តិការម្តងៗ៕ ប្រែសម្រួល ៖ ស៊ុនលី