បរទេស៖ក្រសួងការបរទេស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ ទើបបានអនុម័តយល់ព្រម លើសំណើមួយធ្វើឡើង ដោយជប៉ុន លើការធ្វើទំនើបកម្មមាន ទំហំទឹកប្រាក់៤,៥ពាន់លានដុល្លារ សម្រាប់ក្រុម យន្តហោះចម្បាំង F-15J Eagle។
ទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ សហរដ្ឋអាមេរិក បានប្រកាស នៅថ្ងៃអង្គារសប្ដាហ៍ នេះថា ស្ថិតក្រោមគម្រោនោះ នៅក្នុងចំណោម យន្តហោះប្រមាណ២០០គ្រឿង របស់កងកម្លាំង ទ័ពអាកាសជប៉ុន យន្តហោះមានចំនួន ដល់ទៅ៩៨គ្រឿង នឹងត្រូវនាំយកទៅដាក់ចូល ក្នុងកម្មវិធីមួយ ដែលគេហៅថា ឧបករណ៍ទប់ស្កាត់ ដ៏ទំនើបរបស់ជប៉ុន។
យន្តហោះទាំងនោះ នឹងបំពាក់បន្ថែម នូវប្រព័ន្ធរ៉ាដាអារ៉េស្គែនអេឡិកត្រូនិក សកម្ម កុំព្យូរប្រព័ន្ធបេសកកម្មទំនើប និងប្រព័ន្ធសង្គ្រាមឌីជីថល អេឡិកត្រូនិក ALQ-239 ហើយបន្ថែមឲ្យនូវការហ្វឹកហាត់ ការគាំទ្រ និងសម្ភារៈធ្វើតេស្ត និងសម្ភារៈផ្សេងៗទៀត៕ប្រែសម្រួល៖ប៉ាង កុង