សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Apple Inc បានព្យាករណ៍ថា ការលក់ សម្រាប់ត្រីមាសនៃ ការដើរទិញឥវ៉ាន់ នៅថ្ងៃឈប់សម្រាកដ៏សំខាន់ មុនការរំពឹងទុករបស់ Wall Street ដោយលោក Tim Cook នាយកប្រតិបត្តិមើលឃើញថា មានការលក់ ខ្លាំងៗដូចជា AirPods Pro បានលុបចោល នូវសំឡេងរំខាន និងសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅចុងឆ្នាំនេះ។
លោក Cook ចង់ផ្តាច់ Apple បិទការលក់ ទូរស័ព្ទ iPhone ដើម្បីបង្កើត បានប្រាក់ចំណូលជាង ពាក់កណ្តាល ហើយប្តូរ ទៅរកប្រាក់ចំណូល ពីសេវាកម្ម និងគ្រឿងពាក់។ លោក Cook កំពុងអនុវត្តយុទ្ធសាស្រ្ត នេះ ខណៈក្រុមហ៊ុន Apple ស្ថិតនៅ ជម្លោះពាណិជ្ជកម្មរវាងទីផ្សារ សំខាន់បំផុតចំនួន២ គឺសហរដ្ឋអាមេរិក និងចិន។
យោងតាមទិន្នន័យ របស់ IBES ពីក្រុមហ៊ុន Refinitivថា ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនរំពឹងថា ការលក់ចំនួន ៨៥,៥ ពាន់លានដុល្លារទៅ ៨៩,៥ ពាន់លានដុល្លារសម្រាប់ត្រីមាសទីមួយ នៃសារពើពន្ធរបស់ខ្លួន ដែលនឹងបញ្ចប់ នៅខែធ្នូដោយមាន ចំណុចកណ្ដាល ៨៧,៥ ពាន់លានដុល្លារដែល លើសពីការរំពឹងទុករបស់អ្នកវិភាគ ៨៦,៩ ពាន់លានដុល្លារ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងប្រហែល ២ ភាគរយដល់ ២៤៧.៥០ ដុល្លារក្នុងការធ្វើពាណិជ្ជកម្មបន្ទាប់ពី ព័ត៌មានជាច្រើនម៉ោង។ លោក Cook បាននិយាយថា លោករំពឹងថានឹងមានការលក់សេវាកម្ម និងគ្រឿងបន្លាស់យ៉ាងខ្លាំង ក៏ដូចជាការចាប់ផ្តើមល្អ សម្រាប់ការលក់ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max បានចេញកាលពីខែមុន។
លោក Cook បានបន្តថា ការព្យាករណ៍ក៏ឆ្លុះបញ្ចាំងពីជំនឿរបស់ក្រុមហ៊ុនថា សហរដ្ឋអាមេរិក និងចិននឹងដោះស្រាយជម្លោះពាណិជ្ជកម្មរបស់ពួកគេ៕ដោយ៖លី ភីលីព