ក្រុមហ៊ុនស្លាកយីហោ Caviar របស់ប្រទេសរុស្ស៊ីបានចេញផ្សាយនូវ iPhone 11 Pro ជំនាន់ពិសេសឲ្យឈ្មោះ Discovery ដែលមានប្រភេទថ្លៃបំផុត Solarius តម្លៃដល់ទៅ ៧ មុឺនដុល្លារអាមេរិក។
/5dbbd7a4628fc_1572591480_medium.jpg)
/5dbbd7b942a10_1572591540_medium.jpg)
ចំណុចរសើបនៃស្មាតហ្វូនរចនាថ្មីនេះ គឺតួខ្លួនស្រោបដោយមាសសុទ្ធទម្ងន់ ៥០០ ក្រាម ជាមួយខ្នង Tourbillon អមការដាំគ្រាប់ពេជ្រចំនួន ១៣៧ គ្រាប់ផងដែរ។ ប្រភេទអង្គផ្ទុក 64GB ថ្លៃ ៧០ ៣៤០ ដុល្លារ រីឯ 512GB ថ្លៃ ៧១ ០៥០ ដុល្លារ ។
/5dbbd7cebaa28_1572591540_medium.jpg)
Discovery Mars
/5dbbd7e38ceb2_1572591540_medium.jpg)
យ៉ាងណាមិញបើអតិថិជនចង់បានប្រភេទរាងធូរថ្លៃ គឺម៉ូឌែល Discovery Mars តម្លៃ ៨ ១០០ ដុល្លារ ខណៈ Discovery Luna តម្លៃ ៨ ១៣០ ដុល្លារ និង Discovery Terra តម្លៃ ៨ ២៦០ ដុល្លារ ដោយខុសនឹងម៉ូឌែល Solarius ត្រង់ការមិនស្រោបមាសទម្ងន់ ៥០០ ក្រាម៕
ប្រភព៖news.sabay.com.kh
