បច្ចេកវិទ្យា

រថយន្ត Supersonic មានល្បឿន៣៣៤ម៉ាយ/ម៉ោង កំពុងព្យាយាម បំបែកកំណត់ត្រា ថ្មីក្នុង ល្បឿន ១.០០០ ម៉ាយ/ម៉ោងនៅ លើផ្ទៃដី រាបស្មើ

រថយន្ដ Bloodhound supersonic ជាប្រភេទរថយន្តដែលមានល្បឿនលឿនដល់ចំណុចកំពូល៣៣៤ម៉ាយមួយម៉ោងកំពុងធ្វើតេស្តនៅសប្តាហ៍នេះហើយ។ វិស្វករមានគម្រោងឆ្លងកាត់កំណត់ត្រាបច្ចុប្បន្ន ៧៦៣ ម៉ែល / ម៉ោងត្រូវបានបង្កើតឡើងកាលពី ២២ ឆ្នាំមុនដោយអ្នកបើកយន្តហោះ RAF របស់ចក្រភពអង់គ្លេស លោក Andy Green នៅវាលខ្សាច់ខ្មៅ រដ្ឋណេវ៉ាដា ដោយបើកបររថយន្តSupersonic Thrust ។

លោក Green ក៏នឹងដឹកនាំកម្មវិធី Bloodhound នៅពេលនេះផងដែរហើយសង្ឃឹមថា នឹងឈ្នះកំណត់ត្រាផ្ទាល់ខ្លួនរបស់លោកដោយសន្យាថា នឹងមានការបង្កើនលឿនឲ្យដល់គោលនៅឆ្នាំ ២០២០ ។ បំពាក់ដោយម៉ាស៊ីននៃយន្តហោះចម្បាំងEurofighter Typhoon fighter  ក្រុមការងារសង្ឃឹមថា Bloodhound នឹងអាចឈានដល់ល្បឿនលឿនជាងមុនដោយបង្កើនល្បឿនដល់ទៅ ៥០ម៉ែលក្នុងមួយវិនាទី។

ម៉ាស៊ីនយន្តហោះប្រតិកម្ម EJ200 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Rolls-Royce ហើយរថយន្តនេះនឹងផលិតកម្លាំងបាន១៣៥,០០០ សេះដែលស្មើនឹងជាងរថយន្ត  150 Formula One ៕

Most Popular

To Top