មានការកើនឡើងនូវចំនួន អ្នកប្រើប្រាស់ ដែលត្អូញត្អែរអំពី សមត្ថភាព រក្សាទុកកម្មវិធីឲ្យដំណើរការនៅលើ RAM សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 13.2 និង iPad OS 13.2។
iOS 13.2 គឺធ្វើការបើកឡើងវិញនូវកម្មវិធី គ្រប់ពេលដែលអ្នកចាកចេញពីកម្មវិធីឲ្យវិលត្រឡប់មកវិញ ទាំងដែលគម្លាតនៃការចាកចេញនិងវិលត្រឡប់មិនយូរផងដែរ។ ជាលទ្ធផលគឺធ្វើឲ្យពិបាកក្នុងការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ (Multitasking)។
អ្នកប្រើប្រាស់ iPhone 11 Pro ម្នាក់បានរៀបរាប់ថា គេបានចាកចេញពី YouTube ១នាទី ដើម្បីតបសារមួយ។ ពេលត្រឡប់ទៅ YouTube វិញ កម្មវិធីធ្វើការបើកឡើងវិញ ធ្វើឲ្យបាត់វីដេអូដែលកំពុងទស្សនា ។
មានសារព័ត៌មានបានទាក់ទងសុំការបកស្រាយពី Apple ចំពោះបញ្ហានេះ ប៉ុន្តែនៅមិនទាន់ឃើញមានការឆ្លើយតបនៅឡើយទេ៕
ប្រភព៖ news.sabay.com.kh