MILAN៖ យោងតាមគេហទំព័រជប៉ុនធូដេថា ក្រុមហ៊ុន Fiat Chrysler Automobiles បាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយគូប្រជែងបារាំង PSA និងPeugeot នៅក្នុងការ ដេញថ្លៃលើកទី២ របស់ខ្លួននៅឆ្នាំនេះ ដើម្បីផ្លាស់ប្តូរឧស្សាហកម្មរថយន្តសកល នៅពេលមានភាពមិនច្បាស់លាស់ ស្ថិតនៅខ្ពស់សម្រាប់វិស័យនេះ។
ការរួមបញ្ចូលគ្នានេះ នឹងបង្កើតក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៤ ជាមួយនឹងតម្លៃ ទីផ្សាររួមប្រហែល ៥០ ពាន់លានដុល្លារ និងសក្តានុពលសម្រាប់ការសន្សំធំនៅអឺរ៉ុប នៅពេលឧស្សាហកម្មនេះ ជួបការលំបាកជាមួយ នឹងការលក់យឺត និងតម្រូវការ វិនិយោគយ៉ាងខ្លាំង លើបច្ចេកវិទ្យាដូចជារថយន្តអគ្គីសនី។
ក្រុមអ្នកវិភាគបាននិយាយថា កិច្ចព្រមព្រៀងមួយមិនអាច ជួយក្នុងការពង្រីកទីផ្សារ នៅក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ពិភពលោក ដែលប្រទេសទាំង២ ខ្សោយនោះទេ។ សេចក្តីថ្លែងការណ៍មួយរបស់Fiat Chrysler បាននិយាយថា ការពិភាក្សានេះ គឺមានគោលបំណងបង្កើត ក្រុមចល័តឈានមុខគេមួយនៅលើ ពិភពលោក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ដោយមានការសុំ មិនបញ្ចេញឈ្មោះបាននិយាយថា ការកំណត់ពេលវេលា នៃកិច្ចព្រមព្រៀងណាមួយ គឺមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែក្រុមប្រឹក្សាភិបាល Peugeot កំពុងប្រជុំនៅថ្ងៃពុធ។ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Fiat Chrysler បានកើនឡើងជិត ៩ភាគរយ គឺមួយថ្ងៃមុនពេលដែលវាចេញ ប្រាក់ចំណូល នៅត្រីមាសទី ៣ របស់ខ្លួន ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Peugeot បានកើនឡើង ៦ ភាគរយ។
ក្រុមហ៊ុន Fiat Chrysler បានស្វែងរកដៃគូដើម្បីជួយក្នុងការវិនិយោគ នៅក្នុងឧស្សាហកម្មធុនធ្ងន់ ក្រោមទស្សនៈថា ក្រុមហ៊ុនដែលមិនបានបង្រួបបង្រួម នឹងជួបការលំបាក។
ការជំរុញកាន់តែមានភាពបន្ទាន់ជាងមុន ដោយសារតែការផ្លាស់ប្តូរ ឧស្សាហកម្មទៅជា រថយន្តអគ្គិសនី និងការបើកបរស្វ័យប្រវត្តិ – បច្ចេកវិទ្យាដែលក្រុមហ៊ុន Fiat Chrysler ខ្វះខាត៕
លី ភីលីព