បរទេស:ស្ថាបនិកក្រុមហ៊ុន ផលិតស្មាតហ្វូនដ៏ល្បីមួយ របស់ប្រទេសចិន ដែលមានឈ្មោះថា Smartisan Technology ត្រូវបានរារាំង មិនឱ្យធ្វើការហោះហើរ ផងការធ្វើដំណើរ ជាមួយនឹងរថភ្លើងល្បឿនលឿនផង មកដល់ពេលនេះ។
Smartisan ត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុនដ៏សំខាន់ និងឆ្នើមមួយនៅក្នុងវិស័យ ស្មាតហ្វូនរបស់ប្រទេសចិន ហើយត្រូវបានគេស្គាល់ យ៉ាងច្បាស់ផងដែរតាមរយៈស្ថាបនិក ដ៏ខ្លាំងរបស់ខ្លួនគឺលោក Luo Yonghao ។
លោក Luo មកដល់ពេលចុងក្រោយនេះ មិនត្រឹមតែការធ្វើដំណើរសំខាន់ៗ ទាំងនោះទេដែលត្រូវបានគេរារាំង មិនអាចប្រើប្រាស់បានក្នុងនោះ ក៏មានទាំងការហាមប្រាមមិនឲ្យធ្វើការប្រើប្រាស់ សេវាកម្មសណ្ឋាគារការទៅកំសាន្តនៅក្លឹបរាត្រីការលេង កីឡាកូនហ្គោលនិងការជួញដូរអចលនទ្រព្យ ឬបញ្ជួនកូនទៅរៀននៅ សាលាថ្លៃៗបានឡើយ។
ទោះបីជាយ៉ាងណាក្តីមូលហេតុ នៅពីក្រោយការរារាំងពីអាជ្ញាធរមួយនេះ គឺត្រូវបានធ្វើឡើងដោយសារតែក្រុមហ៊ុន របស់លោកមិនអាចបំពេញតាម ការស្នើសុំរបស់តុលាការ ដែលកំពុងកាត់ក្តីជម្លោះ រឿងកុងត្រាមួយរបស់ Smartisan៕
ប្រែសម្រួល:ស៊ុនលី