បច្ចេកវិទ្យា

Ford Ranger Raptor បានមកដល់ ទីផ្សារប្រទេស កម្ពុជា ហើយ



រថយន្ត Ford Ranger Raptor ដែលជារថយន្តប្រភេទ Pick-up Off-road Performance ជំនាន់ទីមួយដំបូងបង្អស់របស់ Ford បាននាំចូលជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា យើងហើយ ដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា។  

រថយន្តនេះត្រូវ បានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជំនះគ្រប់ឧបសគ្គ កាន់តែពិសេស សម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road។​

លោក Jamal Hameedi, ប្រធានវិស្វករ Ford Performance របស់ក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “យើងពិតជាមានអារម្មណ៍រំភើប សប្បាយរីករាយក្រៃលែង នៅពេល ដែលបានដាក់បង្ហាញរថយន្តនេះទៅកាន់សាធារណៈជន ហើយអ្នកនឹងមានអារម្មណ៍ដូចជា វិរៈបុរស​ (Hero) អញ្ជឹងនៅពេល ដែលបានបើកបររថយន្តមួយនេះ។ Ranger Raptor ក៏ដូចគ្នាទៅនឹង Ford F-150 ដែរ វាបាន design ដោយផ្អែកទៅលើ DNA របស់ Ford Performace​។​” ផ្នែកខាងមុខរថយន្តមានរូបរាងស្រដៀងទៅនឹងរថយន្ត Ford F-150 តែម្ដង ដោយប៉ាណា ខាងមុខបានបំពាក់ដោយអក្សរ​ Ford ធំៗមើលទៅមានលក្ខណៈកាចជាង Ford Ranger ធម្មតា។ កាងខាងមុខត្រូវបានរចនាថ្មី រឹងមាំ ធន់នឹងការប៉ះទង្គិច ល្អបំផុតសម្រាប់ការ បើកបរលើផ្លូវលំបាក។ចំណែកផ្នែកខាងក្នុងបានបំពាក់ទៅដោយពូកស្បែកមានគុណភាព

ខ្ពស់ធន់នឹងការប្រើប្រាស់ពេល​បើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ កៅអីនីមួយៗបានរចនាដោយ ផ្ដល់ទាំងសុវត្ថិភាព និងផាសុកភាពដល់អ្នកបើកបរ។​

Ford Ranger Raptor ជាកំពូលរថយន្ត Pick Up ប្រភេទ Off-Road បំពាក់ដោយម៉ាស៊ីន Bi-Turbo ទំហំ 2.0L ជំនាន់ថ្មីកម្លាំងខ្លាំង និងសន្សំសំចៃប្រេង។ ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹង បូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំង​មិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿន ក៏ដោយ ដោយសារវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។

មិនតែប៉ុណ្ណោះ មិនថាក្រោមស្ថានភាពផ្លូវលំបាកយ៉ាងណានោះទេ ក៏ Ford Ranger Raptor មិនរុញរានោះដែរ ព្រោះរថយន្តនេះមានបំពាក់ជាមួយនឹងប្រអប់លេខថ្មី 10 លេខ និងប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ​ (Terrain Management System) ទាំងផ្លូវធម្មតា និង ផ្លូវលំបាក រួមមានដូចជា៖

  • ស្ថានភាពផ្លូវធម្មតា​​ (Normal mode): ផ្ដល់ផាសុកភាពមិនស៊ីប្រេងងាយស្រួលក្នុង ការបើកបរ។
  • ការបើកបរបែកស្ព័រ (sport mode): ផ្ដល់នូវសន្ទុះខ្លាំងសក្ដិសមសម្រាប់អ្នកដែល ចូលចិត្តបើកបរល្បឿនលឿន​។
  • ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode): ជួយឲរថយន្តមានលំនឹង និងមិន រអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល។
  • ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode): សម្រួលការបើកបរជៀសវាងការផុង កង់ពេល បើកបរលើភក់ ឬខ្សាច់។
  • ផ្លូវថ្ម (Rock mode): សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម។
  • Baja Mode:​ ជួយទប់លំនឹងរថយន្តពេលបើកបរក្នុង ល្បឿនលឿននៅលើផ្លូវ Off-road ហើយអ្នកក៏មិនបាច់បារម្មណ៍ដែរនៅពេលបើកបរលើផ្លូវ ដែលមានទឹកលិច ព្រោះ Ford Ranger Raptor អាចចុះទឹកបានដល់ទៅ 850 mm ឯណោះ។

​​​​     

លើសពីនេះទៅទៀត ក្នុងនោះក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឲអ្នកជ្រើសរើស៖​

  • 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច។
  • 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road។
  • 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំង និងជួយទប់លំនឹងកង់ពេលបើកបរ នៅលើផ្លូវ ដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន។

ក្រៅពីនេះ Ford Ranger Raptor ក៏មានបំពាក់បច្ចេកវិទ្យាផ្សេងៗដូចជា ប្រព័ន្ធ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រសោរ បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី​ និងការកំសាន្តនានា កាមេរ៉ាក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹកឥវ៉ាន់ធ្ងន់ៗ។

កាន់តែពិសេសទៅទៀតនោះ ឥឡូវនេះលោកអ្នកទិញភ្លាម នឹងទទួលបានរថយន្តភ្លាម ជាមួយតម្លៃពិសេសត្រឹមតែ $75,000 តែប៉ុណ្ណោះ។ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 333 975។


បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖



Most Popular

To Top