បច្ចេកវិទ្យា

អ្នកបុរាណវិទ្យារកឃើញ ផ្លូវបុរាណអាយុ២០០០ឆ្នាំ សាងសង់ដោយលោក Pontius Pilate នៅក្រុងយេរូសាឡិម ដែលឆ្លងកាត់ទីក្រុង ដ៏បរិសុទ្ធ

ក្រុងយេរូសាឡិម៖ អ្នកបុរាណវិទ្យាបាន រកឃើញផ្នែកមួយនៃផ្លូវ ដែលមានអាយុកាល ២០០០ ឆ្នាំសាងសង់ដោយលោក ប៉ុនទាសពីឡាត់ “Pontius Pilate” ដែលទំនងជាផ្លូវសម្រាប់ធ្វើធម្មយាត្រា នៅទីក្រុងបុរាណ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ផ្លូវនេះត្រូវបានគេកប់ នៅពេលរ៉ូម៉ាំងបានដណ្តើម កាន់កាប់ទីក្រុងនេះ កាលឆ្នាំ ៧០ គ.ស។ ផ្លូវដើរបុរាណភ្ជាប់ ប្រាសាទព្រះវិហារជាមួយអាង ហែលស៊ីឡូមត្រូវបាន រកឃើញដំបូងនៅឆ្នាំ១៨៩៤ ដោយអ្នកបុរាណវិទូជនជាតិ អង់គ្លេសនៅទីក្រុង ស៊ីធីនៃក្រុងយេរូសាឡិម។

នាពេលបច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវបានរកឃើញ កាក់ជាង១០០កាក់ នៅខាងក្រោមផ្ទាំងថ្មដែលបានចុះកាល បរិច្ឆេទរហូតដល់ ប្រហែលឆ្នាំ ៣១ គ.ស។ ការរកឃើញនេះផ្តល់នូវភ័ស្តុតាងរឹងមាំថា ផ្លូវត្រូវបានធ្វើឡើងដោយលោក ប៉ុនទាស – ពីឡាត់ ដែលជាអភិបាលរ៉ូម៉ាំងនៃខេត្តយូឌា ចាប់ពីឆ្នាំ២៣-៣៦ នៃគ.ស។

លោកពីឡាត់ត្រូវបានគេស្គាល់ថា ជាមន្ត្រីក្នុងព្រះគម្ពីរដែល បានធ្វើជាអធិបតីក្នុងការកាត់ក្តីព្រះយេស៊ូវហើយបានបញ្ជាឲ្យ គេឆ្កាងព្រះអង្គទំាងរស់។ ផ្នែកនៃផ្លូវប្រវែង២២០ ម៉ែតត្រូវបានរកឃើញដោយ ក្រុមអ្នកស្រាវជ្រាវពីអាជ្ញាធរបុរាណវិទ្យា អ៊ីស្រាអែល និងសាកលវិទ្យាល័យតេអាវី បន្ទាប់ពីការជីករុករកបុរាណវិទ្យា អស់រយៈពេល ៦ ឆ្នាំ។

ផ្លូវដើរឡើងពីអាងស៊ីឡូរ នៅខាងត្បូងរហូតដល់ ប្រាសាទភ្នំដែលជាទីតាំង សំខាន់សម្រាប់អ្នកកាន់សាសនាយូដា និងគ្រីស្ទសាសនា។ ប្រាសាទភ្នំដែលស្ថិតនៅ ក្នុងទីក្រុងចាស់នៃក្រុងយេរូសាឡិមត្រូវបានគេ គោរពបូជាជាទីសក្ការៈរាប់ពាន់ឆ្នាំ៕ ដោយ៖លី ភីលីព

Most Popular

To Top