រីយ៉ូឌឺចាណេរ៉៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា រដ្ឋាភិបាលប្រេស៊ីល បានប្រកាសកាលពីថ្ងៃចន្ទ ថា គ្រោងការមួយដើម្បីបង្កើតមន្ទីរពិសោធន៍ឧបករណ៍វៃឆ្លាតសិប្បនិម្មិត (AI)ចំនួន៨កន្លែង នៅទូទាំងប្រទេស ។
គម្រោងការនេះ មានបំណងដើម្បីបង្កើនភាពរីកចម្រើនលើការអភិវឌ្ឍន និងស្រាវជ្រាវទៅលើ AI របស់ប្រទេស ។ លោក Marcos Pontes រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការសិក្សាអ្វីដែលប្លែកៗ និងទូរគមនាគមន៍ បាន ថ្លែងឲ្យដឹងនៅក្នុងពិធីបើកសម្ពោធឧបករណ៍ប្លែកៗលើកទី៥ប្រចាំសប្តាហ៍ ដែលបានរៀបចំឡើងនៅរដ្ឋធានីប្រស៊ីលឡា ។
លោក Pontes បានថ្លែងទៀតថា មន្ទីរពិសោធន៍ទាំងនេះ នឹងប្រតិបត្តិការ ក្នុងនាមជាបណ្តាញមួយ ហេតុដូច្នេះ ហើយ ពួកគេអាចនាំយកនូវការអភិវឌ្ឍន៍លើ AI នេះបានទាំងអស់គ្នា ដែលផ្តួចផ្តើមឡើងនៅទូទាំងប្រទេស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា