ញូដេលី៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ ឥណ្ឌាលោក Rajnath Singh ដែលដឹកនាំគណៈប្រតិភូផ្លូវការមួយ ដែលរួមមានពាណិជ្ជករ ជាង ៥០ នាក់ត្រូវបាន រំពឹងថា នឹងជួបពិភាក្សាជាមួយ សមភាគីរុស្ស៊ី របស់លោកឧត្តមសេនីយ៍ Sergei Shoigu នៅទីក្រុងម៉ូស្គូ ស្តីពីគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ យោធានិងបច្ចេកទេស ទ្វេភាគី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា កាសែត The Times of India បានផ្សាយថា នៅមុនកិច្ចប្រជុំគណៈកម្មាធិការ អន្តររដ្ឋាភិបាលឥណ្ឌា – រុស្ស៊ីលើកទី ១៩ នៅទីក្រុងមូស្គូ នៅថ្ងៃពុធនេះ ប្រទេសឥណ្ឌាបានជំរុញឱ្យប្រទេសរុស្ស៊ីពន្លឿន ការផ្តល់ប្រព័ន្ធមីស៊ីលបាញ់ ពីលើ អាកាសដល់ អាកាស S-400 Triumf ។
កងអនុសេនាតូច S-៤០០ ត្រូវបានគេគ្រោងនឹងប្រគល់ ឱ្យចាប់ពីខែតុលាឆ្នាំ ២០២០ ដល់ខែមេសាឆ្នាំ ២០២៣។ ប៉ុន្តែប្រភពនិយាយដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់កាសែតឥណ្ឌាថា“ ការដំឡើងលើកដំបូង ១៥ ភាគរយ” ត្រូវបានពន្យារពេលជាច្រើន ខែដោយសារបញ្ហា ការបង់ប្រាក់។
ទោះបីជាទីក្រុងមូស្គូបានប្តេជ្ញាប្រកាន់ខ្ជាប់ នូវកាលវិភាគនៃការបញ្ជូន ដែលបានព្រមព្រៀងគ្នា ពីដំបូងក៏ដោយ ក៏បញ្ហានេះនឹងស្ថិតនៅលើរបៀបវារៈក្នុងកិច្ចប្រជុំ នៅថ្ងៃពុធ។ ប្រភពដដែលបានបញ្ជាក់ថាកិច្ចព្រមព្រៀង ដែលមានទឹកប្រាក់ ៥,៤៣ ពាន់លានដុល្លារដែលបានចុះហត្ថលេខា កាលពីខែតុលាឆ្នាំ ២០១៨ ទាក់ទងនឹងការប្រគល់ S-400 ចំនួន ៥ ៕ ប្រែសម្រួលៈ ណៃ តុលា