ណាសា៖បច្ចេកវិទ្យាថ្មីកំពុងផ្តល់ឲ្យអវកាសយានិករុករកពិភពលោកឆ្ងាយ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រមកពីណាសា និងវិទ្យាស្ថានSETI បានបង្កើត“ ស្រោមដៃឆ្លាតវៃ” ដោយអនុញ្ញាតឲ្យអវកាសយានិកគ្រប់គ្រងមនុស្សយន្តជាពិសេសយន្តហោះគ្មានមនុស្សបើកតាមរយៈកាយវិការដៃម្ខាងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការច្នៃប្រឌិតថ្មីប្រើឧបករណ៍បញ្ជាខ្នាតតូចដើម្បីឲ្យឧបករណ៍ចាប់សញ្ញាជាច្រើនដែលចាប់យកសូម្បីតែចលនាតូចបំផុតនៃម្រាមដៃ និងដៃ។ ស្រោមដៃនេះស្របគ្នាជាមួយនឹងការរចនាយានអវកាសចុងក្រោយបំផុតរបស់ណាសា ក្នុងគោលបំណងបន្ថែមភាពងាយស្រួល និងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់អវកាសយានិកនៅពេលពួកគេរុករកភពព្រះច័ន្ទនិងភពព្រះអង្គារ។

ស្រោមដៃវៃឆ្លាតគឺជាគំរូដើមសម្រាប់ចំណុចប្រទាក់ម៉ាស៊ីនមនុស្ស (HuMI) នឹងអនុញ្ញាតឲ្យអវកាសយានិកធ្វើប្រតិបត្តិការឥវ៉ាន់មនុស្សយន្តយ៉ាងទូលំទូលាយដោយឥតខ្សែរួមទាំងដ្រូនតាមរយៈកាយវិការដៃតែមួយ។

បច្ចេកវិទ្យានេះជួយលើកដៃដល់អវកាសយានិកអាចឲ្យពួកគេមានមុខងារច្រើនក្នុងពេលកំពុងរុករកភពឆ្ងាយ ឬព្រះចន្ទរបស់ផែនដី។
គម្រោង NASA Haughton-Marsកំពុងធ្វើតេស្ត៍បច្ចេកវិទ្យាលើផ្ទៃដីនៃកោះ Devon ក្នុងតំបន់អាក់ទិកខ្ពស់ ព្រោះវាត្រូវបានគេចាត់ទុកថា ជាកន្លែងមួយមានលក្ខណៈដូចភពព្រះអង្គារបំផុតនៅលើផែនដី ហើយអាចឲ្យអ្នកស្រាវជ្រាវដឹងថាតើបច្ចេកវិទ្យានឹងមានប្រតិកម្មយ៉ាងដូចម្តេចទៅលើ ភពក្រហម។

ស្រោមដៃវៃឆ្លាតត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Ntention ដែលគ្រប់គ្រងដោយក្រុមនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃប្រទេសន័រវេសនៅ Trondheim ប្រទេសន័រវេស៕ដោយ៖លី ភីលីព
