Instagram គឺជាបណ្ដាញសង្គមដ៏ពេញនិយម មួយដែលអ្នកប្រើប្រាស់ ផ្ដោតលើការចែករំលែករូបភាពនិងវីដេអូ។ ជារៀងរាល់ថ្ងៃមានរូបភាព ស្អាតៗជាច្រើនបានចែកចាយ នៅលើបណ្ដាញសង្គមដែលស្ថិតក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន Facebook។
តើបណ្ដាញសង្គមដែល ចាប់ កំណើតនៅឆ្នាំ ២០១០ មួយនេះ មានប្រទេស ណាប្រើប្រាស់ច្រើនបំផុតបន្ទាប់ពីប្រទេស កំណើតដែលជាសហរដ្ឋអាមេរិក?
យោងតាមរបាយការណ៍ពី Statista បានចុះផ្សាយថានៅអាមេរិកមាន អ្នកប្រើ Instagram ប្រមាណ ១១០ លាននាក់ច្រើនដាច់គេបង្អស់។ ស្របពេលប្រេស៊ីល ឈរលេខ ២ មាន ៧០ លាននាក់ ខណៈ ឥណ្ឌាមាន ៦៩ លាននាក់ ឥណ្ឌូណេស៊ីឈរលេខ ៤ មាន ៥៩ លាននាក់ និងរុស្ស៊ីបញ្ចប់តំណែង នៃប្រទេសទាំង ៥ មានអ្នកប្រើ ៤០ លាននាក់៕ ប្រភព៖Sabay