សេវាកម្ម YouTube Premium និង YouTube Music ដំបូងឡើយបានដាក់ឲ្យដំណើរការនៅសហរដ្ឋអាមេរិកនិង ១៦ ប្រទេសផ្សេងទៀតចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៨។ លុះថ្មីៗនេះ សេវាកម្មដដែលក៏ត្រូវបាន Google ពង្រីកចូលទៅក្នុងប្រទេស ៧ ផ្សេងទៀតនៅតំបន់អាស៊ី។

ក្នុងនោះរួមមាន ហុងកុង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ និងថៃ ។ តើសេវាកម្ម Premium និងធម្មតាមានលក្ខណៈខុសគ្នាបែបណាខ្លះ ហើយតម្លៃបង់រៀងរាល់ខែអតិថិជនត្រូវចំណាយប៉ុន្មាន?

បើយោងតាមសារព័ត៌មានថៃ iPhoneMod បានចុះផ្សាយថា YouTube Premium ក្នុងប្រទេសរបស់ពួកគេត្រូវចំណាយប្រមាណ ២០៩ បាតឬជិត ៧ ដុល្លារអាមេរិក ក្នុងមួយខែៗ។
ចំណុចពិសេសដែលទាក់ទាញចិត្តអតិថិជនមកឲ្យប្រើប្រាស់សេវាកម្ម YouTube Premium មានអត្ថប្រយោជន៍ដូចខាងក្រោម៖
- អាចទស្សនារាល់វីដេអូទាំងអស់ដោយមិនលោតផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម
- អាច Download រាល់វីដេអូទាំងអស់ សម្រាប់ទស្សនាបែប Offline
- អាចបន្តបើកវីដេអូឬតន្រ្តីណាមួយ ទោះអ្នកចាកចេញពីកម្មវិធី YouTube ឬម៉ាស៊ីនជាប់ Lockscreen ក៏ដោយ៕ប្រភព៖Sabay
