ជប៉ុនជាប្រទេសនៅអាស៊ីខាងកើតមួយ ដែលតែងតែល្បីខាងផ្នែកបច្ចេកវិទ្យាផលិតមនុស្សយន្ត និង គ្រឿងម៉ាស៊ីនទំនើបមានគុណភាព។ មួយវិញទៀត ដោយសារប្រជាជនជប៉ុននិយមប្រើកង់ដើម្បីធ្វើដំណើរ ទើបធ្វើឱ្យទោចក្រយានប្រភេទនេះ កាន់តែកើនឡើង រហូតដល់គ្មានកន្លែងសម្រាប់ទុក។
ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលជប៉ុនបានបង្កើតប្រព័ន្ធគ្រឿងយន្តមួយកន្លែងនៅក្រោមដី សម្រាប់ឱ្យអ្នកដំណើរទាំងអស់ផ្ញើកង់របស់ពួកគេបានដោយសុវត្ថិភាពបំផុត។ ម្ចាស់កង់ទាំងអស់គ្រាន់តែបំពាក់ IC Chip ទៅនឹងកង់របស់ខ្លួន ហើយមានកាតមួយសម្រាប់ស្កេន និង សម្គាល់ថា នរណាជាម្ចាស់កង់ នោះជាការស្រេច។
ទស្សនាវីដេអូ៖
ប្រភព៖ Sabay