អាមេរិក៖ភាពអាប់អួនៅក្នុងកម្មវិធី ជួញដូរភាគហ៊ុន តាមទូរស័ព្ទដៃ Robinhood ត្រូវបានគេហៅថា ‘កូដបន្លំប្រាក់គ្មានកំណត់’ បន្ទាប់ពីការផ្តល់ប្រាក់កម្ចីដល់ អ្នកប្រើប្រាស់ដោយចៃដន្យនូវបរិមាណពាណិជ្ជកម្ម ដ៏ច្រើនលើសលប់ ក្នុងនោះអ្នកប្រើម្នាក់ ទទួលបានប្រាក់១លានដុល្លារ គ្រាន់តែដាក់ប្រាក់ចំនួន៤០០០ដុល្លារប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
តាមការកត់សម្គាល់ ដោយ Bloomberg ថា អ្នកប្រើប្រាស់ពិសេសនៃកម្មវិធីទូរស័ព្ទចល័ត ដែលអនុញ្ញាតឲ្យមនុស្សទិញ និងលក់ភាគហ៊ុន បន្ថែមលើការធ្វើពាណិជ្ជកម្មជម្រើស បានរាយការណ៍ថា ការដាក់ប្រាក់ត្រឹមតែ៤០០០ដុល្លារ ប៉ុណ្ណោះនឹងអនុញ្ញាតឲ្យពួកគេកាន់កាប់តំណែង មួយដែលមានតម្លៃ១លានដុល្លារ។
ប៉ុន្តែអ្នកប្រើម្នាក់ទៀត បានផ្តល់ភស្តុតាងថា កម្មវិធីនេះអនុញ្ញាតឲ្យលោកប្រើប្រាក់តម្កល់២០០០ ដុល្លារដើម្បីធ្វើការហៅជម្រើស នៅលើភាគហ៊ុនរបស់ Apple ចំនួន ៥០,០០០ ដុល្លារ និងប្រាក់ត្រូវបានបាត់បង់ ជាបន្តបន្ទាប់។ លោកបង្ហាញពីចំណុចខ្វះខាតរបស់ ប្រព័ន្ធដោយវិធី Robinhood វាយតម្លៃអំណាចទិញរបស់ អ្នកប្រើខ្ពស់បំផុត និងចំនួនទឹកប្រាក់អាចប្រើដើម្បី ជួញដូរភាគហ៊ុន ឬជម្រើស។
អ្នកប្រើប្រាស់បុព្វលាភ ដែលបង់រំលោះ Robinhood ៥ ដុល្លារក្នុងមួយខែត្រូវបានអនុញ្ញាតឲ្យប្រើប្រាក់ ដែលខ្ចីពីក្រុមហ៊ុនដើម្បី ធ្វើពាណិជ្ជកម្មជាមួយ៕ដោយ៖លី ភីលីព