អាមេរិក៖ក្រុមហ៊ុន Tumblr កំពុងធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលសម្រាប់ វេទិកាទំនើបរបសខ្លួនជាមួយនឹងមុខងារផ្ញើសារជា ក្រុមថ្មីដែលអាចឲ្យអ្នកប្រើប្រាស់ជជែកជាមួយ គ្នាអំពីប្រធានបទពួកគេចូល ចិត្តនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
កាសែត The Verge បានរាយការណ៍ អំពីលក្ខណៈពិសេសនៃការជជែក ជាក្រុមត្រូវបានរចនាឡើងជាប្រភេទនៃ ‘លំហសាធារណៈ’ ដែលផ្ទុយពីអារម្មណ៍ នៃការផ្ញើសារដោយផ្ទាល់មានន័យថា នរណាម្នាក់អាចរកឃើញខ្សែស្រឡាយ ហើយអានតាមរយៈវា។ លោកអ្នកអាចផ្ញើសារនៅក្នុងខ្សែស្រឡាយបានអ្នកប្រើត្រូវមាន ការយល់ព្រមជាមុនសិន។
Tumblr សង្ឃឹមថា មុខងារនេះនឹងផ្តល់នូវស្ពានផ្ទាល់ មួយបន្ថែមទៀតសម្រាប់ អ្នកប្រើប្រាស់កំពុងស្វែងរក ការពិភាក្សា អំពីចំណាប់អារម្មណ៍នៅ ខាងក្រៅការបង្ហោះសារឡើងវិញ។ ខ្សែស្រឡាយទាំងនេះក៏នឹង មានភាពខុសប្លែកគ្នាគួរឲ្យចាប់អារម្មណ៍មួយ ចំនួនពីលក្ខណៈសហគមន៍ ស្រដៀងគ្នាផ្សេងទៀត នៅលើវេទិកា ដូចជា Facebook មាន ‘ក្រុម’ ផ្សេងៗគ្នាដែលអ្នកប្រើប្រាស់ផ្តោត លើចំណាប់អារម្មណ៍។
តាមរាយការណ៍ដោយ The Vergeថា ខ្សែស្រឡាយក្រុមថ្មីរបស់ Tumblr នឹងមានរយៈពេលខ្លី ២៤ ម៉ោងបន្ទាប់ពីត្រូវបានបង្កើតឡើង គិតថា ការបង្ហោះរឿងរ៉ាវនៅលើ Snapchat ឬ Instagram – ហើយនឹងផ្ទុកមនុស្សបានតែ ១០០ នាក់ប៉ុណ្ណោះក្នុងពេលតែមួយ៕ដោយ៖លី ភីលីព