អង់គ្លេស៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានព្រមានថា អាគុយរថយន្តអគ្គិសនី ដែលត្រូវបានគេបោះបង់ចោលកំពុង បង្កើតជាភ្នំដ៏ធំមួយ នៃកាកសំណល់អាចបង្កឲ្យមាន វិបត្តិការបំពុលបរិយាកាស ដោយសារអ្នកបើកបរ នៅអង់គ្លេស នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។
រថយន្តអគ្គិសនី ត្រូវបានគេកោតសរសើរថា ជាបច្ចេកវិទ្យាសំខាន់មួយក្នុងការ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ ប៉ុន្តែការសិក្សាថ្មីមួយ បានអះអាងថា បច្ចេកវិទ្យាកែច្នៃកំពុងតែ តស៊ូដើម្បីរក្សាល្បឿន។ បញ្ហានេះកំពុងនាំទៅរកការបំផ្លាញចោលនូវ កញ្ចប់អាគុយលមិនបានកែច្នៃ រាប់ពាន់តោនហើយអាចនឹងមានសារធាតុគីមីគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន។
នៅក្នុងរបាយការណ៍អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Birmingham ជំរុញឲ្យរដ្ឋាភិបាល និងឧស្សាហកម្មធ្វើសកម្មភាព ឥឡូវនេះដើម្បីអភិវឌ្ឍផែនការកែច្នៃដែលអាចឆ្លើយតបនឹងតម្រូវការនាពេលអនាគត៕ ដោយ៖លី ភីលីព