បច្ចេកវិទ្យា

របាយការណ៍៖ ប្រជាជនឥណ្ឌា នឹងចំណាយលុយជិត ៩៤ពាន់លានដុល្លារ ទៅលើឧបករណ៍ IT និងសេវាកម្ម នៅឆ្នាំ២០២០

ញូដេលី៖ ប្រជាជនឥណ្ឌាដែល មានចំនួនជាង ១.៣០០លាននាក់ ត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ជិត ៩៤ ពាន់លានដុល្លារ លើបច្ចេកវិទ្យា ព័ត៌មានវិទ្យា នៅឆ្នាំក្រោយ ដែលបានកើនឡើង ៦,៦ ភាគរយ លើសចំនួនឆ្នាំ ២០១៩ ដែលមានត្រឹមតែចំនួន ៨៨,៥ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាមរបាយការណ៍ ខណៈពេលដែលបច្ចេកវិទ្យាផ្នែកទន់ ឬ software (សូហ្វវែរ) នឹងមានកំណើនអតិបរិមា ១៥,២ ភាគរយ ឧបករណ៍អាយធី ត្រូវបានគេរំពឹងថា នឹងមានការចំណាយខ្ពស់បំផុតដែល បានប៉ាន់ស្មានប្រមាណជាង ៣៥ ពាន់លានដុល្លារ។

លោក John-David Lovelock អនុប្រធានស្រាវជ្រាវ នៅក្រុមហ៊ុន Gartner បាននិយាយថា « ឆ្នាំ ២០២០ គឺជាឆ្នាំស្ទុះងើបឡើងវិញនៃការចំណាយ ផ្នែកព័ត៌មានវិទ្យារបស់ ប្រទេសឥណ្ឌា នៅពេល អតិថិជន ងាកមកទិញទូរស័ព្ទដៃវិញ បន្ទាប់ពីពួកគេបានផ្អាកការទិញនេះ» ។ ក្រៅពីសូហ្វវែរ និងឧបករណ៍ ឥណ្ឌានឹងបង្កើនការ វិនិយោគរបស់ខ្លួននៅក្នុងប្រព័ន្ធមជ្ឈមណ្ឌល ទិន្នន័យ ព័ត៌មានវិទ្យា និងសេវាកម្មទំនាក់ទំនង។

លោក Arup Roy អនុប្រធានផ្នែក ស្រាវជ្រាវនៅ Gartner ក៏បានលើកឡើងដែរថា «នៅក្នុងពាក់ កណ្តាលឆ្នាំ ២០១៩ រដ្ឋាភិបាលឥណ្ឌា បានណែនាំ ការកាត់បន្ថយពន្ធសាជីវកម្ម រួមជាមួយនឹងគោលនយោបាយ ដែលមានគោលបំណងដើម្បីស្តារ សេដ្ឋកិច្ច និងជំរុញការចំណាយរបស់ អ្នកប្រើប្រាស់។ ជាលទ្ធផលការ ចំណាយ របស់ក្រុមហ៊ុនលើសូហ្វវែរ និងសេវាកម្មឃើញថា មានការកើនឡើង ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top