បច្ចេកវិទ្យា

សហស្ថាបនិកក្រុមហ៊ុន Apple ៖ក្បួនដោះស្រាយ Apple Card ធ្វើឲ្យប្រពន្ធមានកម្រិតឥណទានទាប

សេនហ្វ្រេនស៊ីស្កូ៖សហស្ថាបនិកក្រុមហ៊ុន Apple Inc លោក Steve Wozniak បានចូលរួមនៅក្នុងការជជែកដេញដោលតាមអ៊ីនធ់ណេតជុំវិញការចោទប្រកាន់នៃការរើសអើងភេទតាមរយៈក្បួនដោះស្រាយនៅពីក្រោយកាតឥណទានរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដែលធ្វើឲ្យមានការត្រួតពិនិត្យលើ Apple Card ដែលទើបនឹងបង្កើតថ្មី យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


ការរិះគន់នេះបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែវិច្ឆិកា បន្ទាប់ពីសហគ្រិន David Heinemeier Hansson បានជេរប្រមាថប្រឆាំងនឹង Apple Card នៅក្នុងបណ្តាញសង្គមTwitter ដោយនិយាយថា វាផ្តល់ឲ្យលោក ២០ ដងនូវកម្រិតឥណទានដែលប្រពន្ធរបស់លោកបានទទួល។
កាតឥណទានទីតានីញ៉ូមត្រូវបានគេរំពឹងទុកជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន Apple ដើម្បីទទួលបានប្រាក់ចំណូលកាន់តែច្រើនពីសេវាកម្ម បន្ទាប់ពីការពឹងផ្អែកយ៉ាងខ្លាំងទៅលើការលក់ទូរស័ព្ទ iPhone ត្រូវបានដាក់ឲ្យដំណើរការនៅខែសីហាក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Goldman Sachs Group Inc។


សម្រាប់អ៊ីម៉ែលរបស់ Goldmanបាននិយាយថា អ្នកដាក់ពាក្យសុំកាត Apple ត្រូវបានគេវាយតម្លៃដោយឯករាជ្យ យោងទៅតាមប្រាក់ចំណូល និងភាពគួរឲ្យទុកចិត្តដោយពិចារណាលើកត្តាដូចជាពិន្ទុឥណទានផ្ទាល់ខ្លួន និងបំណុលផ្ទាល់ខ្លួន។ ធនាគារបាននិយាយថា វាអាចទៅរួចសម្រាប់សមាជិកគ្រួសារ២នាក់ក្នុងការទទួលបានការសម្រេចចិត្តខុសៗគ្នាគួរឲឲ្យកត់សម្គាល់ ប៉ុន្តែធនាគារបានបន្ថែមថា “យើងមិនទាន់មានការសម្រេចចិត្តដោយផ្អែកលើកត្តាដូចជាយេនឌ័រទេ” ។


Hansson ដែលជាអ្នកបង្កើតក្របខ័ណ្ឌកម្មវិធីគេហទំព័រ Ruby on Rails មិនបានបង្ហាញព័ត៌មានទាក់ទងនឹងប្រាក់ចំណូលជាក់លាក់សម្រាប់ខ្លួនលោក ឬប្រពន្ធរបស់លោកទេ ប៉ុន្តែបានសរសេរថាពួកគេបានដាក់លិខិតប្រកាសពន្ធរួមគ្នាហើយថាភរិយារបស់លោកមានពិន្ទុឥណទានល្អប្រសើរ៕ដោយ៖លី ភីលីព

Most Popular

To Top