បច្ចេកវិទ្យា

នាឡិកាដៃប្រណីត ដាក់ដេញថ្លៃលក់បានទៅដល់ ៣១ លានដុល្លារមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ

បរទេស:CNNចេញផ្សាយនៅថ្ងៃពុធទី១៣ខែវិច្ឆិកានេះបានឲ្យដឹងថានាឡិកាដៃដែលផលិតឡើងនៅក្នុងប្រទេសស្វីសមួយមានម៉ាកយីហោPatek Phillippeត្រូវបានគេដាក់ឲ្យដេញថ្លៃនិងលក់បានទៅដល់ក្នុងតម្លៃ៣១លានដុល្លារជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ។

នាឡិកាដៃមានម៉ូដេលGrandmaster Chime 6300A-010ជានាឡិកាដៃដែលមិនធ្លាប់ត្រូវបានអ្នកម្នាក់បានពាក់វានៅឡើយហើយវាត្រូវឌីសាញឡើងសម្រាប់តែការដេញថ្លៃដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នៅទីក្រុងហ្សឺណេវនេះប៉ុណ្ណោះដើម្បីប្រមូលថវិកាជំងឺសាច់ដុំមួយប្រភេទ។

វាគឺជាជំនាន់តែមួយគត់មិនធ្លាប់មានផលិតដោយធ្វើឡើងដែកអ៊ីណុកហើយប្រអប់រោទិ៍សំឡេងត្រូវបានសម្គាល់ដោយការឆ្លាក់ពាក្យថា “តែមួយគត់ឬthe only one”ផងដែរ។

ក្នុងនោះផងដែរនាឡិកាត្រូវបានស្រោមពណ៌ខ្មៅនិងមាសដែលអាចបញ្ចោញបានមានស្លាកពណ៌មាសដែលមានទំហំសរុប១៨ការ៉ាត់និងមកជាមួយនឹងស្បែកក្រពើសុទ្ធផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top