រុស្ស៊ី៖ក្រុមហ៊ុន Apple បានចាប់ផ្តើមរចនាប្លង់កាសស្តាប់ត្រចៀក AirPods របស់ខ្លួនកាលពីខែមុន ហើយពេលនេះក្រុមហ៊ុនផលិតឧបករណ៍ទំនើបរបស់រុស្ស៊ីមួយបានផ្តល់ឲ្យពួកគេនូវការតុបតែងដ៏ប្រណីតដោយមានតម្លៃកប់ពពកតែម្តងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

Caviar ដែលជាក្រុមហ៊ុនផលិតនាឡិកាឆ្លាតវៃ និងគ្រឿងបន្លាស់ជាច្រើនកំពុងផ្តល់ជូននូវ AirPods Pro មួយគូដែលស្រោបដោយមាស ១៨ ការ៉ាត់ក្នុងតម្លៃ ៦៧,៧៩០ ដុល្លារ។ ក្រវិល និងស្រោមទូរស័ព្ទមាន៧៥ភាគរយហើយ ទោះបីធ្ងន់ជាងការរចនាដើមក៏ដោយ Caviar ជឿជាក់ថា វាជួយផ្តល់នូវអារម្មណ៍ប្លែកមួយបន្ថែមទៀតដែលដោតត្រចៀកប្រណីតទាំងនេះនឹងផ្តល់ដល់អ្នក។

Cavier ត្រូវបានគេស្គាល់ដោយសារតែការច្នៃប្រឌិតដ៏ប្រណិត និងការស្រមើលស្រមៃរបស់វា ហើយវាផ្តល់ជូននូវនាឡិកាដែលផលិតជាមួយស្បែកក្រពើ Phone ជាមួយថ្មព្រះច័ន្ទក្នុងករណី និងឧបករណ៍ផ្សេងទៀតដែលមានការរចនាច្នៃប្រឌិត។ ក្រុមហ៊ុនបានផ្លាស់ប្តូរ Apple AirPods Pro ពណ៌សទាំងអស់ទៅជាស្រោបមាសដែលមានពន្លឺភ្លឺថ្លា៕ដោយ៖លី ភីលីព
