បច្ចេកវិទ្យា

ក្រុមហ៊ុន IBM នឹងបង្កើតប្រព័ន្ធព្យាករណ៍ អាកាសធាតុ លឿន ជាងមុនដើម្បី គ្របដណ្តប់ ពិភពលោក

ទីក្រុងឡុងដ៏៖ក្រុមហ៊ុន បច្ចេកវិទ្យា IBM បាននិយាយថា ខ្លួននឹងចាប់ផ្តើមប្រព័ន្ធព្យាករណ៍ អាកាសធាតុថ្មីមួយ ដែលនឹងអាចព្យាករណ៍ លក្ខខណ្ឌរហូតដល់១២ ម៉ោងជាមុន និងគ្របដណ្ដប់លើផ្នែកខ្លះ នៃពិភពលោកមិនទាន់មានទិន្នន័យលម្អិត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

តម្រូវការសម្រាប់ការព្យាករណ៍ អាកាសធាតុច្បាស់លាស់ និងលឿនជាងមុនបានកើនឡើង នៅពេលដែលលក្ខខណ្ឌកាន់តែធ្ងន់ធ្ងរ ដោយសារតែការ ផ្លាស់ប្តូរអាកាសធាតុហើយ ព្រមទំាងមានថាមពលកកើតឡើងវិញ កាន់តែច្រើនទៅបណ្តាញអគ្គិសនី។

ប្រព័ន្ធនេះត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន IBM GRAF ជាប្រព័ន្ធព្យាករណ៍ខ្ពស់នៃដំណោះស្រាយបរិយាកាស ពិភពលោកនឹងដំណើរការ លើម៉ាស៊ីន Supercomputer និងផ្តល់នូវការព្យាករណ៍លម្អិតនិងគុណភាព ខ្ពស់ជាងមុន។ កាលពីមុនការព្យាករណ៍ច្បាស់លាស់ប្រភេទនេះ មាននៅសហរដ្ឋអាមេរិកជប៉ុន និងប្រទេសអឺរ៉ុបខាងលិចមួយចំនួន។

ក្រុមហ៊ុនបាននិយាយថា ប្រព័ន្ធព្យាករណ៍ ថ្ងៃថ្មីរបស់ក្រុមហ៊ុន IBM នឹងផ្តល់ទិន្នន័យដើម្បី គ្របដណ្តប់ពិភពលោក រួមទាំងអាស៊ីអាហ្រ្វិ កនិងអាមេរិកខាងត្បូងដែលតំបន់មួយចំនួន ងាយនឹងរងឥទ្ធិពលពីការប្រែប្រួល អាកាសធាតុ។ ម៉ូដែលអាកាសធាតុពិភពលោកបច្ចុប្បន្ន មានទំហំ ១០-១៥ គីឡូម៉ែត្រការ៉េនិងត្រូវបានធ្វើបច្ចុប្បន្នភាព រៀងរាល់ ៦ ទៅ ១២ ម៉ោងម្តង។ ប្រព័ន្ធរបស់ក្រុមហ៊ុន IBM នឹងព្យាករណ៍ចុះដល់ ៣ គីឡូម៉ែត្រការ៉េនិងធ្វើបច្ចុប្បន្នភាពរៀងរាល់ម៉ោង។

លោក Cameron Clayton ប្រធានក្រុមហ៊ុន The Weather Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន IBM បានមានប្រសាសន៍ថា ការព្យាករណ៍កាន់តែប្រសើរឡើងអាច​ជាបដិវត្តសម្រាប់តំបន់មួយចំនួន នៃពិភពលោកដូចជាសម្រាប់ កសិករជនបទ នៅឥណ្ឌា ឬកេនយ៉ា៕ ដោយ៖លី ភីលីព

Most Popular

To Top