បច្ចេកវិទ្យា

សត្វស្វាយក្ស ដែលបានរស់នៅកាលពី ២ លានឆ្នាំមុន ជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ ធជាមួយស្វា Orangutans សម័យថ្មី

ការសិក្សារកឃើញថា សត្វស្វាដែលរស់នៅកាលពី ២ លានឆ្នាំមុនមានកម្ពស់ជិត ៣ម៉ែត្រ មានទម្ងន់ជាង៩៤ ដុំ គឺស្តេចសត្វជាប្រភេទសត្វ ដែលធំជាងគេបំផុត មិនធ្លាប់មាន ហើយក៏ជាផ្នែកមួយនៃមែកធាងគ្រួសារ របស់មនុស្សយើងសម័យ បុរាណដែរនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្របានរកឃើញថា ស្វា Gigantopithecus blacki បានរស់នៅជិត ២លានឆ្នាំ មកហើយតាមពិតវាមានទំនាក់ទំនង កាន់តែជិតស្និទ្ធទៅនឹងសត្វស្វា Orangutans សម័យថ្មី។

សត្វត្រយ៉ងយក្សនេះ គឺជាសត្វដែលគួរឲ្យចាប់អារម្មណ៍ ដោយបានឈរខ្ពស់ជាង សត្វដំរីមួយចំនួន នៅប្រហែល៣ម៉ែត្រ ។

ធ្មេញដ៏ធំសម្បើមរបស់វា ដែលត្រូវបានដាក់លក់ជា“ ធ្មេញនាគ” នៅក្នុងហាងលក់ថ្នាំ ចិន បានដឹកនាំអ្នកជំនាញមួយចំនួនជឿថា វាជាផ្នែកមួយនៃមែកធាងគ្រួសារ មនុស្សជាតិដែលជាមនុស្សបុរាណ ដោយយើងធ្លាប់មានទាក់ទង នឹងធ្មេញធំ។

ប៉ុន្តែទោះបីជាមានភ័ស្តុតាងហ្វូស៊ីល តែមួយគត់នៃ Gigantopithecus blacki ជាបំណែកនៃឆ្អឹងថ្គាម និងធ្មេញរាប់ពាន់ក៏ដោយអ្នកវិទ្យាសាស្ត្រ អាចធ្វើការបង្កើត ជីដូនជីតា របស់វាបាន។

Most Popular

To Top