បរទេស៖ កងទ័ពឥណ្ឌា បានព្រមានមន្រ្តីរបស់ខ្លួន ឱ្យនៅឆ្ងាយពីបណ្តាញសង្គម ហ្វេសប៊ុក និង Whats App ដោយការជជែកវែកញែក អំពីបណ្តាញសង្គម ដែលពេញនិយម មានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះថា គឺងាយរងគ្រោះ ពីការលួច និងជាប្រភពដ៏សំខាន់សម្រាប់ការប្រមូល ព័ត៌មានសម្ងាត់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ការប្រឹក្សារបស់កងទ័ព បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ទាហាន ជាពិសេសអ្នកដែល កាន់ «តំណែងសំខាន់ៗ» ដើម្បីចៀសវាងនូវការប្រើ WhatsApp សម្រាប់ការ ទំនាក់ទំនង ផ្លូវការណាមួយ និងពិចារណា ធ្វើឱ្យលុបគណនីហ្វេសប៊ុករបស់ពួកគេ បន្ទាប់ពីការវាយតំលៃ របស់យោធាបានបញ្ចប់កាល ពីខែមុនដែលបង្ហាញពីបញ្ហា មួយចំនួន ជាមួយទម្លាប់អ៊ីនធឺណេត របស់ទាហាន។
ក្រៅពីយល់ថា ហ្វេសប៊ុកជាអណ្តូងរ៉ែមាសសម្រាប់ទីភ្នាក់ងារចារកម្មបរទេស, កងទ័ពឥណ្ឌាបានស្នើសុំឱ្យកងទ័ពដែលបម្រើនៅគ្រប់លំដាប់ថ្នាក់ មិនត្រូវបង្ហោះរូបថតជាឯកសណ្ឋាន ចែករំលែកព័ត៌មានផ្ទាល់ខ្លួនច្រើនពេក និងពីការដាក់ស្លាកទីតាំង ដែលអាចបង្ហាញព័ត៌មានលម្អិត ងាយរងគ្រោះអំពី គេហទំព័រយោធា៕
ក្រៅពីយល់ថា ហ្វេសប៊ុកជាអណ្តូងរ៉ែមាសសម្រាប់ទីភ្នាក់ងារចារកម្មបរទេស, កងទ័ពឥណ្ឌា បានស្នើសុំឱ្យកងទ័ពដែលបម្រើ នៅគ្រប់លំដាប់ថ្នាក់ មិនត្រូវបង្ហោះ រូបថតជាឯកសណ្ឋាន ចែករំលែកព័ត៌មានផ្ទាល់ខ្លួនច្រើនពេក និងពីការដាក់ស្លាក ទីតាំងដែលអាចបង្ហាញព័ត៌មានលម្អិត ងាយរងគ្រោះអំពីគេហទំព័រយោធា៕
ប្រែសម្រួលៈ ណៃ តុលា