សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើកិច្ចចរចាជុំថ្មីមួយនៅទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះជុំវិញការចែករំលែក ការចំណាយលេីវិស័យការពារជាតិ សម្រាប់ការថែរក្សាកងទ័ព អាមេរិកនៅលើឧបទ្វីបនេះ។
ប្រធានអ្នកចរចាកូរ៉េខាងត្បូង គឺលោក Jeong Eun-bo និងសមភាគីអាមេរិកលោក James DeHart នឹងដឹកនាំការចរចារយៈពេល ២ ថ្ងៃដោយសម្ព័ន្ធមិត្តនៅតែឃ្លាតឆ្ងាយពីបញ្ហាសំខាន់ៗដូចជាភាគ ហ៊ុនសរុបរបស់ទីក្រុងសេអ៊ូល និងអ្វីដែលគួររាប់បញ្ចូលក្នុងថ្លៃដើម។ កិច្ចព្រមព្រៀងចែករំលែក ដែលហៅថាកិច្ចព្រមព្រៀងវិធានការ ពិសេស (SMA) ។
ក្រុងវ៉ាស៊ីនតោន កំពុងដាក់សម្ពាធទៅលើទី ក្រុងសេអ៊ូល ឲ្យផ្តល់ចំណែកកាន់តែច្រើននៃការចំណាយសម្រាប់ការដាក់ពង្រាយ កងកំលាំងអាមេរិកចំនួន ២៨.៥០០ នាក់នៅក្រោមកិច្ចព្រមព្រៀងវិធានការពិសេស SMA ព្រោះវាសង្កត់ធ្ងន់លើសម្ព័ន្ធមិត្ត អាស៊ីរបស់ខ្លួនថា ជាប្រទេសអ្នកមានដែលអាច និងគួរតែចំណាយច្រើនជាងនេះ”៕ ដោយ ឈូក បូរ៉ា