បច្ចេកវិទ្យា

អតីតគ្រូបង្វឹកក្លឹបម្នាក់ និយាយថាបើ Spurs បណ្តេញលោក Pochettino ចេញមែនវាគឺជារឿងដ៏ឆោត ល្ងង់បំផុត

បើកឆាករដូវកាលនេះស្ទើរតែ ពាក់កណ្តាលរដូវកាល ទៅហើយលោកគ្រូបង្វឹក Maruricio Pochettino កំពុងតែរងសំពាធខ្លាំង ខណៈដែលក្លឹបកំពុងធ្លាក់ដុនដាប ខ្លាំងដល់លេខរៀងទី១៤ ទៅហើយប៉ុន្តែទោះ បីជាយ៉ាងណាក្តីមានមនុស្សជាច្រើន បានបន្តគាំទ្រគ្រូបង្វឹករូបនេះដដែល ។

ក្នុងនោះមានម្នាក់ដែលជាអតីតគ្រូបង្វឹក របស់ក្លឹបSpursនោះគឺលោក Harry Redknapp ផងដែរ។បុរសរូបនេះ បាននិយាយថាប្រសិនបើ ក្លឹបពិតជានឹងសម្រេចចិត្តបណ្តេញលោក Pochettinoមែននោះ វានឹងក្លាយទៅជារឿងដ៏ល្ងង់បំផុត ជាមិនខាន។បច្ចុប្បន្នSpurs នៅមិនទាន់ទទួលរសជាតិជ័យជំនះ នៅឡើយក្នុងការប្រកួតក្នុង លីកគិតរាប់តាំងតែពីខែ កញ្ញាមក។

អ្វីដែលយើងអាចមើល ឃើញស្ថានភាព កាន់តែអាក្រក់សម្រាប់លោក Pochettinoបាននៅពេលនេះទៀតនោះគឺថាព័ត៌មាន ចចាមអារ៉ាមរវាងក្លឹបនិង បុរសរហស័នាមThe Special One លោកJose Mourinho នោះក៏ចេះកើនមានឡើង ទាំងដែល Real Madridក៏ហាក់ មានបំណងចង់បានបុរស ប៉ទុយហ្គាល់រូបនេះ ទៅវិញជំនួស Zidaneដែរនោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top