បច្ចេកវិទ្យា

ក្រុមហ៊ុន Google ចាប់ផ្តើមសម្រុកចូលក្នុងសមរភូមិទីផ្សារហ្គេម Cloud

សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Google ទទួលបានការរីកចម្រើនឥតឈប់ឈរ ព្រមទាំងក្លាយជាក្រុមហ៊ុនហ្គេមជាមួយនឹងការបើកដំណើរការសេវាកម្ម Stadia cloud អាចឲ្យមនុស្សលេងហ្គេមវីដេអូកាកាន់តែមានគុណភាពនៅលើគេហទំព័រអ៊ីនធើណេត ឬស្មាតហ្វូនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


ក្រុមហ៊ុនអ៊ីនធើណេតយក្សមួយនេះសង្ឃឹមថានឹងឈានចូលឧស្សាហកម្មវីដេអូហ្គេមទូទាំងពិភពលោកមានទឹកប្រាក់ចំនួន១៣៥ ពាន់លានដុល្លារដែលកំពុងរីកចម្រើនជាមួយនឹងបច្ចេកវិទ្យា Cloud អាចធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍តាមរយៈលក្ខណៈថ្មីៗ។


ប៉ុន្តែអ្នកវិភាគនិយាយថា ទស្សនវិស័យរបស់ Stadia មិនប្រាកដប្រជាទេ ខណៈគូប្រជែងរបស់ខ្លួនដូចជា PlayStation Now នៅក្នុងទីផ្សារកំពុងរីកចម្រើន និងមានការប្រកួតប្រជែងខ្ពស់។ Stadia ដើរតួជានិន្នាការដែលមាតិការាប់ចាប់ពីខ្សែភាពយន្តរហូតដល់គម្រោងធ្វើការ រស់នៅក្នុង Cloud ហើយអាចចូលដំណើរការបានពីឧបករណ៍ណាមួយ។


លោក Michael Pachter នាយកគ្រប់គ្រងការស្រាវជ្រាវភាគហ៊ុនរបស់ក្រុមហ៊ុន Wedbush Securities បានមានប្រសាសន៍ថា សេវាកម្មថ្មីទាំងអស់នេះគ្រាន់តែចង្អុលបង្ហាញថា យើងមិនត្រូវការផ្នែករឹងទំនើបនៅក្នុងផ្ទះដើម្បីទទួលបានការកម្សាន្តនោះទេ។


កាលពីខែមុន Google បានលក់ចេញនូវឧបករណ៍“ ស្ថាបនិកបោះពុម្ពផ្សាយ” មានតម្លៃ ១២៩ ដុល្លារ។ ឧបករណ៍នីមួយៗមានឧបករណ៍បញ្ជា Stadia និងឧបករណ៍ភ្ជាប់ឥតខ្សែដែលមានរាងដូច Chromecast Ultra ភ្ជាប់ទៅនឹងទូរទស្សន៍។


ហ្គេម Stadia អាចលេងបានដោយប្រើកម្មវិធីអ៊ីនធើណេតរបស់ Google Chrome នៅលើកុំព្យូទ័រ។ វាក៏ធ្វើការជាមួយស្មាតហ្វូន Pixe ដែលផលិតដោយ Google ពីជំនាន់ទី ២ និងនៅលើកញ្ចក់ទូរទស្សន៍ផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top