សេអ៊ូល:ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍ នៅព្រឹកថ្ងៃចន្ទទី១៨ ខែវិច្ឆិកានេះ ថាមេដឹកនាំគីមជុងអ៊ុន បានធ្វើការត្រួតពិនិត្យដោយ ផ្ទាល់ទៅលើសមយុទ្ធទ័ព អាកាសជាលើកទី២ ក្នុងរយៈពេលបីថ្ងៃរបស់ខ្លួន។
សមយុទ្ធយោធាកូរ៉េខាងជើងលើកនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើង ទោះបីជាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានសម្រេចចិត្តពន្យារពេលសមយុទ្ធយោធា រួមគ្នារបស់ពួកគេរួចទៅហើយក្តីក្នុងគោលបំណង ដើម្បីបន្ធូរបន្ថយភាពតានតឹង និងអាចបន្តការពិភាក្សានុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង ឡើងវិញ។
គួរបញ្ជាក់ថាសហរដ្ឋអាមេរិកនិង កូរ៉េខាងត្បូងបាននិយាយកាលពី ថ្ងៃអាទិត្យថាពួកគេនឹងពន្យាពេល សមយុទ្ធយោធានាពេលខាងមុខនេះក្នុងគោលបំណង ដើម្បីជំរុញការជំរុញឲ្យមាននូវស្ថានភាព សន្តិភាពដែលជាប់គាំង ជាមួយប្រទេសកូរ៉េខាងជើង។
គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃចន្ទទីភ្នាក់ងារ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាលោកគីមបាន ចុះមកធ្វើការត្រួតពិនិត្យដោយផ្ទាល់លើការហ្វឹកហាត់ ចុះចតនៃកងកម្លាំងទ័ពអាកាស របស់ខ្លួននិងក្រុមកងកម្លាំងប្រឆាំង នឹងយន្តហោះរបស់កងទ័ព កូរ៉េខាងជើង៕ប្រែសម្រួល:ស៊ុនលី