បច្ចេកវិទ្យា

វេបសាយ ​អាសអាភាស ​ដ៏​ធំ​មួយ​ទៀត គ្រោង​បិទ​ចោល ​​​ក្រោយ ​រង​បណ្តឹង​

ស្ថាប័ន FTC សហរដ្ឋអាមេរិក​និង​រដ្ឋ Nevada កំពុង​ធ្វើ​ចំណាត់​ការ​ ព្យាយាម​បិទ​ចោល​នូវ​គេហទំព័រ​អាសអាភាស MyEx.com ដែល​ជា​គេហទំព័រ​បើក​ ឲ្យ​មាន​ការ​បង្ហោះ​រូបភាព​ឬ​ព័ត៌មាន​ពី​បុគ្គល​ណា​ម្នាក់ ​ដោយ​សេរី​និង​គ្មាន ​ការ​អនុញ្ញាត​ពី​ម្ចាស់​ដើម។​

យោង​តាម​ពាក្យ​បណ្តឹង​ដែល​បាន​ដាក់​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ ចំនួន​ជន​រង​គ្រោះ​កើន​ឡើង​ដល់ ១២ ៦២០ ករណី​គិត​ត្រឹម​ខែ​ធ្នូ​ក្នុង​ឆ្នាំ ២០១៧ ដោយ​ភាគ​ច្រើន​ត្រូវ​គេ​លួច​បង្ហោះ​រូប​និង​សរសេរ​ឈ្មោះ​ពេញ​នៃ​ម្ចាស់​រូប​នោះ។

ក្រៅ​ពី​នោះ​ក៏​មាន​ការ​បង្ហើប​ទាក់ទង​នឹង​អាសយដ្ឋាន, ឈ្មោះ​គណនី​បណ្តាញ​សង្គម ដែល​ចាត់​ទុក​ជា​អំពើ​យាយី​ដល់​ជង​រងគ្រោះ​យ៉ាង​ពិត​ប្រាកដ។ មិន​តែ​ប៉ុណ្ណោះ​គេហទំព័រ​ខុស​ច្បាប់​មួយ​នេះ ក៏​បើក​សិទ្ធិ​ឲ្យ​ម្ចាស់​រូប​អាច​ស្នើ​ក្នុង​ការ​លុប​ចោល​នូវ​ទិន្នន័យ​ចេញ​បាន ប៉ុន្តែ​ទាមទារ​ប្រាក់​ជា​ថ្នូរ​ចន្លោះ​ពី ៤៩៩ ដុល្លារ ទៅ ២ ៨០០ ដុល្លារ ។

អ្នក​គ្រប់គ្រង​ស្ថាប័ន FTC លោក Maureen K.Ohlhausen បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដូច្នោះ​ថា “បុគ្គល​ដែល​ត្រូវ​បាន​គេ​យាយី​ក្នុង​គេហទំព័រ​មួយ​នេះ ជា​ចំណែក​នៃ​ការ​រង​គ្រោះ​ដ៏​ធ្ងន់ធ្ងរ​មិន​ថា​តែ​ខាតបង់​ថវិកា​ដើម្បី​ស្នើ​ឲ្យ​លុប​រូប​ចេញ, ព័ត៌មាន​ផ្ទាល់​ខ្លួន, បាត់បង់​ការងារ និង​ឈាម​ដល់​ការ​គំរាមកំហែង​ក្នុង​ករណី​ណា​មួយ” ៕ប្រភព៖ news.sabay.com.kh

Most Popular

To Top