បច្ចេកវិទ្យា

ប្រព័ន្ធការពារដែនអាកាសស៊ីរី ឆ្លើយតបទៅនឹងការ វាយប្រហារដោយមីស៊ីល

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅថ្ងៃពុធនេះ ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារមីស៊ីលបរទេសមកលើក្រុងដាម៉ាស់ ។


ទូរទស្សន៍រដ្ឋបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់មីស៊ីលមួយចំនួននៅភាគខាងត្បូងនៃទីក្រុងដាម៉ាស់ ។


សេចក្តីរាយការណ៍បានឲ្យដឹងថា សំឡេងផ្ទុះបានកើតឡើងនៅទូទាំងរដ្ឋធានី នៅព្រឹកថ្ងៃពុធនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top