រថយន្តភីកអាប់ប្រភេទអគ្គិសនីរបស់ Tesla ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំ ពេលនេះបានបង្ហាញមុខជាផ្លូវការ ក្នុងកម្មវិធីមួយធ្វើឡើងនៅទីក្រុង Los Angeles រដ្ឋ Califonia។

រថយន្តនេះត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Cybertruck ដែលរូបរាងរបស់វាគឺខុសពីរូបភាព Render ជាច្រើនចេញផ្សាយកន្លងមក។ លោក Elon Musk នាយកប្រតិបត្តិ Tesla បានប្រាប់ថា Cybertruck អាចបង្កើនសន្ទុះពី ០ ដល់ ៩៦ គ.ម/ម៉ ក្នុងពេលត្រឹម ២,៩ វិនាទី ប៉ុន្តែវាអាចសណ្ដោងទម្ងន់បានដល់ ៦ ៣៥០ គីឡូក្រាម។

រថយន្តនេះមានជម្រើសអាគុយចំនួនបីប្រភេទ ដែលអាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រ, ចម្ងាយ ៤៨២ គីឡូម៉ែត្រ និងមួយទៀតជិះបានចម្ងាយជាង ៨០០ គីឡូម៉ែត្រ ពេលសាកបំពេញមួយលើក។

តម្លៃរបស់ Cybertruck គឺមានចាប់ពី ៣៩ ៩០០ ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលមានបើកទទួលការកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃនេះតទៅ៕
ប្រភព៖Sabay
