បច្ចេកវិទ្យា

ពួក Hacker អាចប្តូរទូរស័ព្ទស្មាតហ្វូនប្រភេទ Android ទៅជាឧបករណ៍ធ្វើចារកម្ម ចូលប្រើកាមេរ៉ា និងមើលឃើញទីតាំង GPS

បរទេស៖ គុណវិបត្តិមួយត្រូវបានគេរកឃើញនៅក្នុងទូរស័ព្ទស្មាតហ្វូនប្រភេទ Android ដែលអនុញ្ញាតឱ្យពួក Hacker (ចោរបច្ចេកវិទ្យា) ជ្រៀតចូលកាមេរ៉ាដោយមិនឱ្យអ្នកប្រើប្រាស់បានដឹង ដែលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់រយលាននាក់។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកជំនាញសន្តិសុខបានរកឃើញភាពងាយរងគ្រោះជាច្រើននៅលើស្មាតហ្វូនប្រភេទ Pixel ពីរផ្សេងគ្នាដែលអនុញ្ញាតឱ្យអ្នកវាយប្រហារជៀសផុតពីការអនុញ្ញាត។ ដោយប្រើកម្មវិធីបញ្ឆោតទាំងឡាយ ក្រុមនេះអាចចាប់យកទិន្នន័យពីកាមេរ៉ា មីក្រូហ្វូន ក៏ដូចជាទីតាំង GPS ដោយមិនចាំបាច់មានការយល់ព្រម។

គុណវិបត្តិដែលមានឈ្មោះថា CVE-2019-2234 ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនសន្តិសុខ Chexmarx ដែលអនុញ្ញាតឱ្យចូលប្រើកាមេរ៉ារបស់ឧបករណ៍ដោយប្រែក្លាយឧបករណ៍ដែលគ្មានគ្រោះថ្នាក់នេះទៅជាការយកការណ៍ដែលគួរឱ្យភ័យខ្លាច។

ដើម្បីយល់កាន់តែច្បាស់ពីរបៀបដែលកាមេរ៉ាស្មាតហ្វូនអាចនឹងធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនឹងហានិភ័យភាព ឯកជនក្រុមស្រាវជ្រាវសន្តិសុខ Checkmarx បានលួចចូលទៅក្នុងកម្មវិធីដែលគ្រប់គ្រងកាមេរ៉ាទាំងនេះដើម្បីកំណត់ពីសេណារីយ៉ូការរំលោភបំពានដែលអាចកើតមាន។

‘មាន Google Pixel 2 XL និង Pixel 3 នៅនឹងដៃ ក្រុមការងាររបស់យើង បានចាប់ផ្តើមស្រាវជ្រាវកម្មវិ Google Camera ហើយនៅទីបំផុតរកឃើញនូវភាពពាក់ព័ន្ធជាច្រើនដែលងាយរងគ្រោះពីបញ្ហានៃការអនុញ្ញាត៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top