បច្ចេកវិទ្យា

ប្រទេស/តំបន់ទាំង ១០ ដែលមានរបាំង ពន្ធគយ ជាមធ្យម ទាបជាងគេលើលោក

នៅក្នុងពិភពលោកយើងនេះ មានតែ ៣កន្លែងប៉ុណ្ណោះ ដែលមានភាគរយរបាំងពន្ធគយ (Average Tariff rate) ០%។ កន្លែងទាំង៣នោះ គឺតំបន់រដ្ឋបាលពិសេស ហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងប្រទេសលីប៊ី (ក្នុងឆ្នាំ ២០០៦/ បច្ចុប្បន្នមិនមានទិន្នន័យទេ)។

ចំណែកឯក្នុងអាស៊ានយើងវិញមាន ២ប្រទេសដែលជាប់ ជា ប្រទេសដែលមានរបាំងពន្ធគយ (Average Tariff rate) តិចជាងគេលើលោក ។ ប្រទេសទាំងពីរនោះ គឺសិង្ហបុរី និង ប្រ៊ុយណេ។

បើតាមទិន្នន័យប្រមូល ដោយធនាគារពិភពលោក ខាង ក្រោមនេះ ជាប្រទេស ឬតំបន់ទាំង ១០ ដែលមានរបាំងពន្ធ គយជាមធ្យម(Average Tariff rate) ទាបជាងគេលើ ពិភពលោក៖

១០. អ៊ីស្លង់៖ ១.៣%។

៩. ម៉ូរីទុស (Mauritius/ប្រទេសភាគខាងកើតទ្វីប អាហ្វ្រិក)៖ ១.៣%។

៨. ហ្សកហ្ស៊ី៖ ១.២%។

៧. អាល់បានី៖ ១.២%។

៦. ឈីលី៖ ១.០%។

៥. សិង្ហបុរី៖ ០.២%។

៤. ប្រ៊ុយណេ៖ ០.១%។

៣. លីប៊ី (ត្រឹម ឆ្នាំ ២០០៦)៖ ០.០%។

២. ម៉ាកាវ, តំបន់រដ្ឋបាលពិសេសរបស់ចិន៖ ០.០%។

១. ហុងកុង, តំបន់រដ្ឋបាលពិសេសរបស់ចិន៖ ០.០%៕

Most Popular

To Top