បច្ចេកវិទ្យា

រុស្ស៊ី ហាមប្រាមមិនឲ្យលក់ ស្មាតហ្វូន ដែលមិនបានបំពាក់ប្រព័ន្ធ សហ្វវែរ របស់ខ្លួនជាមុន


រុស្ស៊ី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា រុស្ស៊ី បានអនុម័តលើច្បាប់ស្តីអំពីការ ហាមប្រាមមិនឲ្យលក់ទូរស័ព្ទ ស្មាតហ្វូន ដែលមិនទាន់បានបំពាក់ប្រព័ន្ធ សហ្វវែររបស់រុស្ស៊ីជាមុន ។

ច្បាប់នេះនឹងចូលជាធរមាន នៅក្នុងខែកក្កដា ឆ្នាំ២០២០ ហើយស្មាតហ្វូនទាំងអស់ កុំព្យូទ័រ និងទូរទស្សន៍ឆ្លាតវៃ ។

ក្រុមអ្នកជំទាស់នឹងច្បាប់នេះ បាននិយាយថា វាមានបំណងក្នុងការជំរុញ ឲ្យមានការ ចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យារបស់រុស្ស៊ី និងធ្វើអ្វីឲ្យពលរដ្ឋមានភាពងាយស្រួល ប្រើក្នុងប្រទេស ដែលប្រើប្រាស់ឧបករណ៍ ដែលពួកគេបានទិញ ។

ប៉ុន្តែ អ្វីដែលជាក្តីកង្វល់នោះគឺថា អាចនឹងមានការព្រួយបារម្ភថា ក្រុមហ៊ុនជាច្រើនអាច នឹងត្រូវដកខ្លួនចេញពីទី ផ្សាររុស្ស៊ី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top