បច្ចេកវិទ្យា

ក្រុមហ៊ុនអាមេរិក Ace Home Center ចូលមកប្រទេសវៀតណាម

បរទេស៖ ក្រុមហ៊ុន Ace Home Center ដែលមានទីតាំងនៅទីក្រុងសាយហ្គន នឹងមានផលិតផលចំនួន ១០,០០០ ប្រភេទ រួមមានសម្ភារៈក្នុងផ្ទះ គ្រឿងសង្ហារឹម ឧបករណ៍ និងគ្រឿងខាងក្រៅផ្ទះ។

យោងតាមសារព័ត៌មាន VN Express International ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា តំណាងក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនមានបំណងក្លាយជាបណ្តាញលក់រាយផ្នែករឹងធំជាងគេ នៅប្រទេសវៀតណាម ដែលមានហាងលក់រាយចំនួន ២០ទៅ៤០ហាង ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

តំណាងរូបនេះបានបន្ថែមទៀតថា ក្រុមហ៊ុននេះចូលប្រទេសវៀតណាមនៅពេលដែល ប្រាក់ចំណូលក្នុងទីក្រុង មានការកើនឡើង ដែលមើលឃើញ តម្រូវការគ្រឿងសង្ហារឹម និងរបស់របរប្រើប្រាស់ក្នុងផ្ទះមានការកើនឡើង។

មុនពេលមកដល់ ប្រទេសវៀតណាម Ace Hardware ចូលទីផ្សារអាស៊ីជាច្រើនទៀត ដូចជាឥណ្ឌូណេស៊ី ហ្វីលីពីន និងកូរ៉េខាងត្បូង។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Illinois សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣១ មានហាងលក់ជាង ៥.២០០ កន្លែងនៅក្នុងទីផ្សារជិត ៧០ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top