ទីក្រុងហ្គ្រីនប៊ែលៈ អង្គការណាសា បាននិយាយកាលពីពេលកន្លងទៅថា កែវយឺតលំហអាកាស Hubble របស់អង្គការណាសា បានចាប់យករូបភាព នៃផ្កាយថ្មីមួយ ដែលមានលក្ខណៈស្រដៀង ទៅនឹងលោកហៈធាតុ នៃកាំជ្រូចមួយ។
រូបភាពនៃផ្កាយដ៏ចំលែកនោះ គឺមានលក្ខណៈដូចជា ស្លាបប៉ាកាឧស្ម័នពណ៌ខៀវ ដែលវាហាក់បីដូចជា ចំហាយផ្សែង និង ផ្កាភ្លើងពីគ្រាប់កាំជ្រូច។
ជាមួយគ្នានេះដែរ អង្គការណាសា បាននិយាយថា ទោះបីជាវាមានលក្ខណៈ ដូចផ្សែងកាំជ្រូចយ៉ាងណាក្តី តែវាមានពន្លឺ និងផ្សែងខ្សោយជាង កាំជ្រួចនោះទេ។ ម៉្យាងវិញទៀត រូបភាពនេះគឺជា សមាសធាតុ នៃទិន្នន័យ ដែលទទួលបាន នៅក្នុងឆ្នាំ ២០០៤ ២០០៥ និង ២០១១៕

 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						